ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​ស្គាល់​តែ​គតិ​ពីរ គឺ​ទេវតា និង​មនុស្ស ខ្ញុំ​មិនដែល​ស្គាល់​គតិ​ដទៃ​ឡើយ នេះ​ជា​ផល​នៃ​បិណ្ឌបាត។ ខ្ញុំ​ស្គាល់​តែ​ត្រកូល​ខ្ពស់ ជាម​ហា​សាល មានទ្រព្យ​ច្រើន មិនដែល​ស្គាល់​ត្រកូល​ដទៃ​ឡើយ នេះ​ជា​ផល​នៃ​បិណ្ឌបាត។ ខ្ញុំ​ត្រាច់​រង្គាត់​ទៅ​ក្នុង​ភព​តូច​ភព​ធំ ត្រូវ​កុសល​មូល​ដាស់តឿន មិនដែល​បាន​ជួបប្រទះ​នឹង​វត្ថុ​មិន​ពេញចិត្ត​ឡើយ នេះ​ជា​ផល​នៃ​សេចក្ដីត្រេកអរ។ បពិត្រ​ព្រះ​មហាមុនី ខ្ញុំ​ជា​អ្នក​ស្ទាត់​ក្នុង​ឫទ្ធិ​ទាំងឡាយ​ផង ជា​អ្នក​ស្ទាត់​ក្នុង​សោត​ធាតុ​ដ៏​ជា​ទិព្វ​ផង ជា​អ្នក​ស្ទាត់​ក្នុង​ចេ​តោ​បរិ​យញ្ញា​ណផង។ ខ្ញុំ​ដឹង​ច្បាស់​នូវ​បុព្វេ​និវាស ទិព្វចក្ខុ ខ្ញុំ​បាន​ជម្រះ​ស្អាត​ហើយ អាសវៈ​ទាំងពួង​អស់ហើយ ឥឡូវនេះ ភព​ថ្មី​មិន​មាន​ទៀត​ឡើយ។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ សេចក្ដី​ដឹង​ក្នុង​អត្ថប្បដិសម្ភិទា ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា និង​បដិភាណប្បដិសម្ភិទា​នៃ​ខ្ញុំ​ព្រះអង្គ កើតឡើង​ក្នុង​សំណាក់​របស់​ព្រះអង្គ។
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637643986063855712
ទៅកាន់ទំព័រ៖