ព្រះត្រៃបិដក ភាគ ៧៦
តថាគតត្រាស់ហៅនូវបុគ្គលនោះ ថាជាអ្នកមិនទ័លក្រ ទាំងជីវិតរបស់បុគ្គលនោះ ក៏មិនសោះសូន្យ ហេតុនោះ បុគ្គលមានប្រាជ្ញាជាគ្រឿងកម្ចាត់បង់កិលេស កាលរឭកឃើញព្រះពុទ្ធសាសនា គប្បីប្រកបរឿយៗ នូវសទ្ធាផង សីលផង សេចក្ដីជ្រះថ្លាផង ការឃើញធម៌ផង។ លុះខ្ញុំបានស្ដាប់ពុទ្ធភាសិតនោះហើយ ក៏រីករាយ ហើយបានទូលសួរនូវសេចក្ដីប្រាថ្នារបស់ខ្ញុំ។
វេលានោះ ព្រះនាយកមិនថោកទាប មានគុណរាប់មិនអស់ ទ្រង់ព្យាករថា នាងមានលំអ ជ្រះថ្លាក្នុងព្រះពុទ្ធ នឹងបានតំណែងនុ៎ះ ដែលនាងប្រាថ្នាល្អហើយ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះមហាបុរស សម្ភពក្នុងត្រកូលនៃស្ដេចឱក្កាកៈ នឹងបានជាសាស្ដា ព្រះនាមគោតមក្នុងលោក។ នាងនឹងបានជាឱរស ដែលព្រះធម៌និម្មិតហើយ ជាអ្នកទទួលមត៌ក ក្នុងធម៌នៃព្រះសម្ពុទ្ធនោះ ជាមាតានៃសិង្គាលមាណព នឹងបានជាសាវិការបស់ព្រះសាស្ដា។
ID: 637643986874167915
ទៅកាន់ទំព័រ៖