ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​បាន​ជាម​ហេ​សី​នៃ​ទេវរាជ ៥០ ដង បាន​ជាម​ហេ​សី​នៃ​ស្តេច​ចក្រពត្តិ ២០ ដង។ ខ្ញុំ​អន្ទោល​ទៅ​ក្នុង​ភព​ទាំងពីរ គឺ​ទេវតា និង​មនុស្ស ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ​ឡើយ នេះ​ជា​ផល​នៃ​ទាន​ទឹក។ កាលណា​ខ្ញុំ​ចង់បាន​ទឹក លើកំពូល​ភ្នំ​ក្តី លើ​ចុងឈើ​ក្តី ឰដ៏​អាកាស​ក្តី លើ​ផែនដី​ក្តី ខ្ញុំ​ក៏បាន​នូវ​ទឹក​យ៉ាង​ឆាប់ ក្នុង​កាលនោះ ទិស​ទាំងឡាយ មិនធ្លាប់​ភ្លៀង​ធ្លាក់​សោះ ក៏​ក្តៅ​សព្វ ខ្ញុំ​ស្រេកទឹក មហាមេឃ បានដឹង​នូវ​តម្រិះ​របស់ខ្ញុំ ក៏​បង្អុ​លភ្លៀង​ចុះ​មក។ ជួនណា កាល​ពួក​ញាតិ​កំពុង​នាំ​ខ្ញុំ​ទៅ ខ្ញុំ​ចង់បាន​ទឹក​ក្នុង​កាលណា មហា​មេ​ឃក៏​ញុំាង​ភ្លៀង​ឲ្យ​កើត​ក្នុង​កាលនោះ។ កម្តៅ​ក្តី សេចក្តី​ក្រហល់ក្រហាយ​ក្តី មិន​មាន​ក្នុង​សរីរៈ​របស់ខ្ញុំ​ឡើយ ធូលី​ក៏​មិន​មាន​ក្នុង​កាយ​របស់ខ្ញុំ នេះ​ជា​ផល​នៃ​ទាន​ទឹក។ ក្នុងថ្ងៃនេះ ខ្ញុំ​មានចិត្ត​ស្អាត​បរិសុទ្ធ បា្រស​ចាក​ចិត្តលាមក មាន​អាសវៈ​ទាំងពួង​អស់ហើយ ឥឡូវនេះ ភព​ថ្មី​មិន​មាន​ទៀត​ឡើយ។
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 637643927824464975
ទៅកាន់ទំព័រ៖