ព្រះត្រៃបិដក ភាគ ៧៦

គ្រានោះ ខ្ញុំ​បាន​ស្ដាប់​ពុទ្ធភាសិត​នោះ​ហើយ ក៏​រីករាយ មានចិត្ត​មេត្តា ខំ​បម្រើ​ព្រះ​ជិនស្រី ជានា​យក ដោយ​ការប្រតិបត្តិ​ដរាបដល់​អស់ជីវិត។ ខ្ញុំ​លះបង់​រាងកាយ ជា​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស ដោយ​កុសលកម្ម​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​ការ​តម្កល់​នូវ​ចេតនា​នោះ​ផង។ ដល់​មក​ក្នុង​បច្ឆិមភព ឥឡូវនេះ ខ្ញុំ​បាន​កើត​ក្នុង​គិរិ​ព្វ​ជបូរី​ដ៏​ឧត្ដម ក្នុង​ត្រកូល​សេដ្ឋី​ស្ដុកស្ដម្ភ ទូលំទូលាយ ពាសពេញ​ដោយ​កែវ​ដ៏​ច្រើន។ កូនប្រុស​របស់ខ្ញុំ ឈ្មោះ​សិង្គាល ជា​អ្នក​ត្រេកអរ​ក្នុង​ផ្លូវខុស ស្ទុះ​ទៅកាន់​ទី​សាំ​ញុំា គឺ​ទិដ្ឋិ មានចិត្ត​ជាប់​ចំពាក់​ក្នុង​ការ​បូជា​ទិស តែង​នមស្ការ​ទិស​ផ្សេងៗ។ ព្រះពុទ្ធ​ជានា​យក ទ្រង់​ស្ដេច​ទៅ​បិណ្ឌ​បា​តក្នុង​វជន​គរ ទ្រង់​ឃើញ​សិង្គាល​មាណព​នោះ ទ្រង់​គង់នៅ​ប្របផ្លូវ​ហើយ​ឲ្យ​ឱវាទ។ កាល​ព្រះពុទ្ធ​ជា​ម្ចាស់​នោះ ទ្រង់​សម្ដែងធម៌ ក៏​កើតមាន​សម្លេង​គឹកកង​អស្ចារ្យ ពួក​នារី​ពីរ​កោដិ​ក្នុង​ទីក្រុង ក៏បាន​សម្រេចមគ្គផល។
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 637643987070417812
ទៅកាន់ទំព័រ៖