ព្រះត្រៃបិដក ភាគ ៧៦

កាលនោះ ខ្ញុំ​បាន​ទៅកាន់​បរិស័ទ​នោះ ស្ដាប់​ភាសិត​របស់​ព្រះ​សុគត​ហើយ បានសម្រេច​សោតាបត្តិផល ក៏​ចូល​ទៅកាន់​ផ្នួស។ ខ្ញុំ​ប្រកបដោយ​សេចក្ដី​អាល័យ ក្នុង​ការ​ឃើញ​នូវ​ព្រះពុទ្ធ មិនយូរ​ប៉ុន្មាន ក៏​ចម្រើន​អនុស្សតិ​នោះ ហើយ​បាន​ដល់​ព្រះ​អរហត្ត។ ខ្ញុំ​ទៅ​ដើម្បី​ប្រយោជន៍​ដល់​ការ​ចូល​គាល់​ព្រះពុទ្ធ​គ្រប់​កាល ខ្ញុំ​មិន​ចេះ​ឆ្អែតឆ្អន់ (ក្នុង​ការ​មើលរូប) តែង​មើលរូប​ដែល​ជាទី​ត្រេកអរ​នៃ​ភ្នែក​នោះ។ ខ្ញុំ​នៅតែ​មិន​ឆ្អែតឆ្អន់​នឹង​រូប​ដទៃ ដែល​កើតអំពី​បារមី​ធម៌​ទាំងអស់ ជាទី​កើត​នៃ​បុណ្យ កុះករ​ដោយ​ធម៌​ដ៏​ល្អ​ទាំងអស់​ឡើយ។ ព្រះ​ជិនស្រី ទ្រង់​ត្រេកអរ​ក្នុង​គុណ​នៃ​ខ្ញុំ​នោះ ទ្រង់​តាំង​ខ្ញុំ​ក្នុង​ទី​ជា​ឯតទគ្គៈ ជា​មាតា​នៃ​សិង្គាល​មាណព ថា​ជា​ស្រីប្រសើរ មាន​សទ្ធា​ស៊ប់សួន។ បពិត្រ​ព្រះ​មហាមុនី ខ្ញុំ​ជា​អ្នកស្ទាត់ជំនាញ​ក្នុង​ឫទ្ធិ​ទាំងឡាយ​ផង ជា​អ្នកស្ទាត់ជំនាញ​ក្នុង​សោត​ធាតុ​ដ៏​ជា​ទិព្វ​ផង ជា​អ្នកស្ទាត់ជំនាញ​ក្នុង​ចេ​តោ​បរិ​យញ្ញា​ណផង។
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 637643987316824024
ទៅកាន់ទំព័រ៖