ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​ដឹង​នូវ​បុព្វេ​និវាស ទាំង​ទិព្វចក្ខុ ខ្ញុំ​បាន​ជម្រះ​ស្អាត​ល្អ​ហើយ ឥឡូវនេះ ភព​ថ្មីទៀត​មិន​មាន​ឡើយ ព្រោះ​កំណត់​ដឹង​នូវ​អាសវៈ​ទាំងពួង។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ សេចក្ដី​ដឹង​ក្នុង​អត្ថប្បដិសម្ភិទា ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា និង​បដិភាណប្បដិសម្ភិទា​នៃ​ខ្ញុំ កើតឡើង​ក្នុង​សំណាក់​របស់​ព្រះអង្គ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោលចេញ​ហើយ ខ្ញុំ​ជា​ស្រី​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់ផ្ដាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ វិជ្ជា ៣ ខ្ញុំ​បានសម្រេច​ហើយ សាសនា​នៃ​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សិង្គាល​មាតា​ភិក្ខុនី​មាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សិង្គាល​មាតា​ថេ​រិយា​បទាន។

ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 637643987586042783
ទៅកាន់ទំព័រ៖