ព្រះត្រៃបិដក ភាគ ៧៦

លំដាប់​តពីនោះមក ខ្ញុំ​បាន​សម្ដែងធម៌ ក្នុង​ទីប្រជុំជន​ដ៏​ច្រើន កាលដែល​ខ្ញុំ​កំពុងតែ​សម្ដែងធម៌ ធម្មា​ភិសម័យ​ក៏​កើតមាន (ដល់​ជន​ទាំងឡាយ)។ បណ្ដា​ពួក​សត្វ​ជាច្រើន​ពាន់ មាន​យក្ស​មួយ ដឹង​ច្បាស់​នូវ​ធម៌​នោះ ហើយ​សង្វេគ ជ្រះថ្លា​នឹង​ខ្ញុំ ហើយ​បាន​ទៅកាន់​ក្រុង​គិរិ​ព្វ​ជៈ ដោយ​គិតថា មនុស្ស​ណា មិន​ចូល​ទៅ​អង្គុយ​ជិត​នាង​សុក្កា​ថេរី ដែល​កំពុង​សម្ដែង​នូវ​អមតបទ​គឺ​និព្វាន អាត្មាអញ​ធ្វើ​ដូចម្ដេច​ហ្ន៎ ឲ្យ​មនុស្ស​ទាំងនោះ ដែល​នៅក្នុង​ក្រុង​រាជ​គហៈ មូលគ្នា ដូច​ពួក​សត្វ រោម​ផឹក​នូវ​ទឹក​ផ្អែម។ ចំណែកខាង​ពួក​បុគ្គល​អ្នក​ប្រកបដោយ​បញ្ញា ទំនងជា​ផឹកទឹក​អម្រឹត​នោះ ដែល​កិលេស​មិន​គប្បី​តស៊ូ​បាន មានឱជា​មិនបាច់​ស្រោច​ថែម ដូចជា​បុគ្គល​ដើរ​ផ្លូវ​ឆ្ងាយ ផឹកទឹក​ភ្លៀង។
 បពិត្រ​ព្រះពុទ្ធ​ជាម​ហា​មុនី ខ្ញុំ​ជា​អ្នកស្ទាត់ជំនាញ​ក្នុង​ឫទ្ធិ​ទាំងឡាយ​ផង ជា​អ្នកស្ទាត់ជំនាញ​ក្នុង​សោត​ធាតុ​ដ៏​ជា​ទិព្វ​ផង ជា​អ្នកស្ទាត់ជំនាញ ក្នុង​ចេ​តោ​បរិ​យញ្ញា​ណផង។
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 637643988951042853
ទៅកាន់ទំព័រ៖