ព្រះត្រៃបិដក ភាគ ៧៦

កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោលចេញ​ហើយ ខ្ញុំ​ជា​ស្រី​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់ផ្ដាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អភិ​រូ​បន​ន្ទា​ភិក្ខុនី​មាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អភិ​រូ​បន​ន្ទា​ថេ​រិយា​បទាន។


អឌ្ឍ​កាសី​ថេ​រិយា​បទាន ទី៧


 [៣៧] ព្រះ​ជិនស្រី​ព្រះ​នា​មកស្សបៈ មានផៅ​ពង្ស​ប្រសើរ មានយស​ធំ ប្រសើរ​ជាង​អ្នកប្រាជ្ញ​ទាំងឡាយ ទ្រង់​កើតឡើង​ក្នុង​ភទ្ទកប្ប​នេះ។
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637643990538230333
ទៅកាន់ទំព័រ៖