ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​ទៅកាន់​កំពង់ទឹក បានឃើញ​សោត្ថិយ​ព្រាហ្មណ៍ ដែល​ជា​អ្នក​ត្រូវ​ត្រជាក់​គ្រប​សង្កត់ ក្នុង​កណ្តាល​ទឹក លុះ​ខ្ញុំ​ឃើញ​ព្រាហ្មណ៍​នោះ​ហើយ បាន​ពោល​ពាក្យ​នេះ​ថា ខ្ញុំ​ជា​ស្រី​ដងទឹក ចុះ​ទឹក​ដ៏​ត្រជាក់ សព្វៗកាល ព្រោះ​ភ័យភិត​នឹង​អាជ្ញា​នៃ​ម្ចាស់ ព្រោះ​ភ័យ​នឹង​ពាក្យ​កំហឹង​គ្រប​សង្កត់។ នែ​ព្រាហ្មណ៍ ចុះ​អ្នកខ្លាច​នរណា បាន​ជាម​កចុះត្រាំ​ទឹ​កសព្វៗកាល មានខ្លួន​ញាប់ញ័រ រង​នូវ​ត្រជាក់​ដ៏​ក្រៃលែង។
 ម្នាលនាង​បុ​ណ្ណិ​កាដ​៏​ចម្រើន យីអើ! នាង​ស្គាល់​យើង​ច្បាស់ បាន​ជា​ហ៊ាន​សាកសួរ​យើង ដែល​កំពុង​ធ្វើកុសល​កម្ម បន្ទោបង់​នូវ​កម្ម​ដ៏​លាមក។ បុគ្គល​ណា ទោះបី​ចាស់​ក្តី ក្មេង​ក្តី ធ្វើបាប​កម្ម​ហើយ បុគ្គល​នោះ​ឯង លុះតែ​ដងទឹក​មក​ស្រោចស្រព​កាយ ទើប​រួចចាក​បាបកម្ម​បាន។
 កាល​ព្រាហ្មណ៍​នោះ ឡើង​មក​ពី​ទឹក​វិញ ខ្ញុំ​ក៏បាន​ពោល​នូវ​បទ ប្រកបដោយ​ធម៌ និង​អត្ថ ឯព្រាហ្មណ៍​បានឮ​ភាសិត​នោះ​ហើយ ក៏​តក់ស្លុត ចេញទៅ​បួស បានសម្រេច​ជា​ព្រះអរហន្ត។
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 637643991918543221
ទៅកាន់ទំព័រ៖