ព្រះត្រៃបិដក ភាគ ៧៦

អម្ព​បាលី​ថេ​រិយា​បទាន ទី៩


 [៣៩] ព្រះ​មហាមុនី ព្រះ​នាម​ផុស្សៈ​ណា មាន​ជួរ​នៃ​រស្មី​ដ៏​រុងរឿង ខ្ញុំ​បាន​កើត​ក្នុង​ខត្តិយ​ត្រកូល ជា​ប្អូនស្រី​នៃ​ព្រះ​មហាមុនី​នោះ។ ខ្ញុំ​បាន​ស្តាប់​ព្រះធម៌ នៃ​ព្រះ​មហាមុនី​នោះ​ហើយ មានចិត្ត​ជ្រះថ្លា បាន​ថ្វាយ​មហាទាន ហើយ​ប្រាថ្នា​នូវ​រូបសម្បត្តិ។ ក្នុង​កប្បី​ទី ៣១ អំពី​ភទ្ទកប្ប​នេះ ព្រះ​ជិនស្រី ព្រះនាម​សិខី ជានា​យក​ដ៏​ប្រសើរ​ក្នុង​លោក ជា​ពន្លឺ​នៃ​លោក ជាទី​ពឹង​នៃ​ត្រៃភព​កើតឡើង។ កាលនោះ ខ្ញុំ​កើត​ក្នុង​ត្រកូល​នៃ​ព្រាហ្មណ៍ ក្នុង​អរុណ​បុរី ជាទី​ក្រុង​រីករាយ បាន​ខឹង ជេរ​ផ្តាសា​ភិក្ខុនី ដែល​មានចិត្ត​រួច​ស្រឡះ​ចាក​កិលេស​ហើយ។ មួយទៀត ខ្ញុំ​បាន​កើតជា​ស្រីផ្កាមាស ឥតមាន​អាចារៈ ជា​អ្នក​ប្រទូស្ត​ចំពោះ​សាសនា​នៃ​ព្រះ​ជិនស្រី​សម្ពុទ្ធ បាន​ជេរ​ភិក្ខុនី​តាម​ទំនង​ដូចគ្នា ព្រោះតែ​បាបកម្ម​នោះ​ឯង
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 637643992678230967
ទៅកាន់ទំព័រ៖