ព្រះត្រៃបិដក ភាគ ៧៦

ឥឡូវនេះ ដល់​មក​ក្នុង​បច្ឆិមភព ខ្ញុំ​កើត​ក្នុង​ត្រកូល​មហាសេដ្ឋី បាន​ចូល​ទៅ​ជិត​ព្រះពុទ្ធ ហើយ​បាន​ស្តាប់​នូវ​ព្រះ​សទ្ធម្ម ដែល​ប្រកប​ព្រមដោយ​មច្ចុ។ ខ្ញុំ​បួស​ហើយ​មិនយូរ​ប៉ុន្មាន ក៏បាន​ត្រិះរិះ​នូវ​ប្រយោជន៍​ទាំងពួង បាន​ញុំាង​អាសវៈ​ទាំងពួង​ឲ្យអស់ ហើយ​បានសម្រេច​ព្រះ​អរហត្ត។ បពិត្រ​ព្រះ​មហាមុនី ខ្ញុំ​ជា​អ្នកស្ទាត់ជំនាញ​ក្នុង​ឫទ្ធិ​ទាំងឡាយ​ផង ជា​អ្នកស្ទាត់ជំនាញ​ក្នុង​សោត​ធាតុ​ដ៏​ជា​ទិព្វ​ផង ជា​អ្នកស្ទាត់ជំនាញ​ក្នុង​ចេ​តោ​បរិ​យញ្ញា​ណផង។ ខ្ញុំ​ដឹង​ច្បាស់​នូវ​បុព្វេ​និវាស ទិព្វចក្ខុ ខ្ញុំ​បាន​ជម្រះ​ស្អាត​ល្អ​ហើយ អាសវៈ​ទាំងពួង​របស់ខ្ញុំ​អស់ហើយ ឥឡូវនេះ ភព​ថ្មីទៀត​មិន​មាន​ឡើយ។ ខ្ញុំ​មាន​សេចក្តី​ដឹង​ក្នុង​អត្ថប្បដិសម្ភិទា ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា និង​បដិភាណប្បដិសម្ភិទា ជា​ញាណ​ស្អាត ឥតមាន​មន្ទិល ព្រោះ​ហេតុ​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ។
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 637643993662292811
ទៅកាន់ទំព័រ៖