ព្រះត្រៃបិដក ភាគ ៧៦

ឯកុបោ​សថវគ្គ ទី២
ឯកុបោ​សថិ​កា​ថេ​រិយា​បទាន ទី១


 [១១] មាន​ព្រះមហាក្សត្រ​មួយ​ព្រះអង្គ ទ្រង់ព្រះ​នាម​ពន្ធុ​មៈ សោយរាជ្យ​ក្នុង​នគរ​ពន្ធុ​មតី ព្រះអង្គ​រក្សា​ឧបោសថ​ក្នុង​ថ្ងៃពេញបូណ៌​មី។ សម័យ​នោះ ខ្ញុំ​ជា​កុម្ភ​ទាសី នៅក្នុង​ទីនោះ ខ្ញុំ​បានឃើញ​សេនា ព្រមទាំង​ព្រះរាជា ហើយក៏​គិត​យ៉ាងនេះ​ថា សូម្បី​ស្តេច ក៏​ទ្រង់​លះបង់​រាជសម្បត្តិ ហើយ​រក្សា​ឧបោសថ កម្ម​នោះ ពិតជា​ប្រកបដោយ​ផល បាន​ជា​ពួក​ជន​រីករាយ​ហើយ។ ខ្ញុំ​ពិចារណា​នូវ​ទុគ្គតិ​ផង នូវ​សេចក្តី​ក្រីក្រ​ផង ដោយ​ឧបាយ​នៃ​បា្រ​ជ្ញា ក៏​ញុំាង​ចិត្ត​ឲ្យ​រីករាយ ហើយ​រក្សា​ឧបោសថ។ លុះ​ខ្ញុំ​រក្សា​ឧបោសថ ក្នុង​សាសនា​នៃ​ព្រះសម្មាសម្ពុទ្ធ ខ្ញុំ​ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស ដោយ​កុសលកម្ម​ដែល​ខ្ញុំ​ធ្វើល្អ​នោះ។
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 637643928685715423
ទៅកាន់ទំព័រ៖