ព្រះត្រៃបិដក ភាគ ៧៦

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​ឯកុបោ​សថិ​កា​ភិក្ខុនី​មាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកុបោ​សថិ​កា​ថេ​រិយា​បទាន។


សល​ឡបុប្ផិ​កា​ថេ​រិយា​បទាន ទី២


 [១២] ក្នុង​កាលនោះ ខ្ញុំ​កើតជា​កិន្នរ​ញី នៅ​ក្បែរ​ឆ្នេរ​ស្ទឹង​ចន្ទ​ភា​គា គ្រានោះ ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ ទ្រង់​ជា​ទេវតា​ប្រសើរ​ជាង​ទេវតា ព្រះអង្គ​ប្រសើរ​ជាង​នរជន ទ្រង់​កំពុង​ចង្រ្កម។ ខ្ញុំ​បាន​បេះ​ផ្កា​ស្រល់ យក​ទៅ​ថ្វាយព្រះ​សម្ពុទ្ធ​ដ៏​ប្រសើរ ឯព្រះ​មហា​វីរៈ ទ្រង់​ហិត​នូវ​ផ្កា​ស្រល់ ដែល​មាន​ក្លិន​ដូចជា​ទិព្វ។ ព្រះសម្មាសម្ពុទ្ធ ព្រះនាម​វិបស្សី ជា​លោកនាយក មាន​ព្យាយាម​ធំ ទ្រង់​បាន​ទទួលយក​ហើយ កាលដែល​ខ្ញុំ​កំពុងតែ​សំឡឹង​មើល ទ្រង់​ក៏​ហិត​ក្នុង​កាលនោះ។
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637643929454933711
ទៅកាន់ទំព័រ៖