ព្រះត្រៃបិដក ភាគ ៧៦

មោទក​ទាយិកា​ថេ​រិយា​បទាន ទី៣


 [១៣] ខ្ញុំ​ជា​កុម្ភ​ទាសី នៅក្នុង​នគរ​ពន្ធុ​មតី បាន​កាន់​យក​នូវ​ចំណែក (នំអន្សម) របស់ខ្ញុំ ហើយ​ទៅកាន់​កំពង់ទឹក។ ខ្ញុំ​បានឃើញ​សមណៈ​មួយ​រូប ក្នុង​ទី​ពាក់កណ្តាល​ផ្លូវ លោក​មានចិត្ត​ស្ងប់ស្ងាត់ មានចិត្ត​តម្កល់​មាំមួន ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ប្រគេន​នំអន្សម ៣។ ខ្ញុំ​មិនដែល​ទៅកាន់​វិនិបាត​អស់ ២៩ កប្ប ដោយ​កម្ម​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​ការ​តម្កល់ទុក​នូវ​ចេតនា​នោះ​ផង។ ខ្ញុំ​ធ្វើ​នូវ​កុសល​ហើយ ខ្ញុំ​បាន​ទទួល​សម្បត្តិ​ទាំងអស់ ព្រោះ​បាន​ធ្វើកុសល​ឲ្យ​ជា​សម្បតិ្ត ខ្ញុំ​បាន​ដល់​នូវ​អចល​បទ គឺ​ព្រះនិព្វាន ព្រោះ​ប្រគេន​នំអន្សម ៣។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637643929970871200
ទៅកាន់ទំព័រ៖