ព្រះត្រៃបិដក ភាគ ៧៦

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​មោទក​ទាយិកា​ភិក្ខុនី​មាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មោទក​ទាយិកា​ថេ​រិយា​បទាន។


ឯកា​សន​ទាយិកា​ថេ​រិយា​បទាន ទី៤


 [១៤] ក្នុង​កាលនោះ ខ្ញុំ​ជា​ស្រី​ក្រងផ្កា នៅក្នុង​នគរ​ហង្ស​វតី មាតាបិតា​របស់ខ្ញុំ​ទាំងនោះ​បាន​ទៅ​ធ្វើការងារ។ កាល​ព្រះអាទិត្យ​កំពុង​ត្រង់​ជាក់ ខ្ញុំ​ឃើញ​ព្រះសម្ពុទ្ធ ជា​សា​មណៈ​កំពុង​និមន្ត​ទៅតាម​ថ្នល់ ខ្ញុំ​ក៏​ក្រាល​អាសនៈ។ ខ្ញុំ​ក្រាល​អាសនៈ​ដោយ​កម្រាល មាន​ព្រំ​ដែល​មាន​រោម​វែង ៤ ធ្នាប់ និង​កម្រាល ដែល​ធ្វើ​ដោយ​រោមសត្វ វិចិត្រ​ដោយ​រូប​សត្វ​សាហាវ​ជាដើម ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ពោល​ពាក្យ​នេះ​ថា ផែនដី​ក្តៅ​ណាស់ ឈរ​នៅ​ពុំ​បាន ព្រះអាទិត្យ​កំពុង​ត្រង់​ជាក់ ខ្យល់​ក៏​មិន​បក់ ទាំង​ភត្តកាល ក៏​ជិត​អស់។
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 637643930328996276
ទៅកាន់ទំព័រ៖