ព្រះត្រៃបិដក ភាគ ៧៦

កម្រាល​ធ្វើ​ដោយ​រោមសត្វ មាន​រោមច្រាង​ទាំងពីរ​ខាង បល្ល័ង្ក​របស់ខ្ញុំ​តាំងនៅ​ល្អ​ហើយ ដោយ​កម្រាល​ដែល​ញាត់​ដោយ​គរ និង​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ​ដ៏​វិចិត្រ​ដោយ​រូប​សត្វ មាន​សីហៈ និង​ខ្លាធំ​ជាដើម​ផង ដោយ​កម្រាល​ដែល​ធ្វើ​ដោយ​ឌិនមាស​និង​សូត្រ ហើយ​ចាក់ស្រេះ​ដោយ​រតនៈ និង​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ វិចិត្រ​ដោយ​រោមសត្វ​សាហាវ​ផង។ ខ្ញុំ​ស្កប់ស្កល់​ដោយ​ការ​សើច និង​ការ​លេង កាលណា​ខ្ញុំ​ចង់ទៅ ខ្ញុំ​ក៏​ទៅកាន់​ទី​ដែល​ខ្ញុំ​ប្រាថ្នា មួយអន្លើដោយ​បល្ល័ង្ក​ដ៏​ប្រសើរ (ក្នុង​កាលនោះ)។ ខ្ញុំ​បាន​ជាម​ហេ​សី​នៃ​ទេវរាជ ៨០ ដង បាន​ជាម​ហេ​សី​នៃ​ស្តេច​ចក្រពត្តិ ៧០ ដង។ ខ្ញុំ​អន្ទោល​ទៅ​ក្នុង​ភព​តូច​ភព​ធំ តែង​បាន​នូវ​ភោគៈ​ដ៏​ច្រើន ខ្ញុំ​មិនដែល​ខ្វះខាត​ភោគៈ​ឡើយ ជា​ផល​នៃ​អាសនៈ​ឯក។ ខ្ញុំ​តែង​អន្ទោល​ទៅ​ក្នុង​ភព​ពីរ គឺ​ទេវតា និង​មនុស្ស ខ្ញុំ​មិនដែល​ស្គាល់​ភព​ដទៃ​ឡើយ នេះ​ជា​ផល​នៃ​អាសនៈ​ឯក។
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 637643930754152523
ទៅកាន់ទំព័រ៖