ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​តែង​កើត​ក្នុង​ត្រកូល​ពីរ គឺ​ក្សត្រ និង​ព្រាហ្មណ៍ ប្រកបដោយ​ត្រកូល​ខ្ពស់ ក្នុង​ទី​ទាំងពួង នេះ​ជា​ផល​នៃ​អាសនៈ​ឯក។ ខ្ញុំ​មិន​ស្គាល់​ទោមនស្ស ដែល​ញ៉ាំង​ចិត្ត​របស់ខ្ញុំ​ឲ្យ​ក្តៅ ខ្ញុំ​មិន​ស្គាល់​នូវ​ភេទ​ផ្សេងៗ នេះ​ជា​ផល​នៃ​អាសនៈ​ឯក។ មេនំ ស្រី​គម ស្រី​កំពុង​ពេញ​ល្បែង​ច្រើន​នាក់ តែង​បម្រើ​ខ្ញុំ ខ្ញុំ​ទៅ​ពី​ចង្កេះមួយ​ទៅ​ចង្កេះមួយ គឺ​គេ​ពផ្លាស់​ប្តូរ​គ្នា មិនដែល​ដើរ​ដី នេះ​ជា​ផល​នៃ​អាសនៈ​ឯក។ ពួក​ស្រី​ដទៃ​ផ្ងូត​ទឹក​ឲ្យ​ខ្ញុំ ពួក​ស្រី​ដទៃ​ឲ្យ​ខ្ញុំ​បរិភោគភោជន ពួក​ស្រី​ដទៃ​ប្រដាប់​តាក់តែង​ឲ្យ​ខ្ញុំ ពួក​ស្រី​ដទៃ​ឲ្យ​ខ្ញុំ​ត្រេកអ​រស​ព្វៗកាល។ ពួក​ស្រី​ដទៃ​លាប​គ្រឿងក្រអូប​ឲ្យ​ខ្ញុំ នេះ​ជា​ផល​នៃ​អាសនៈ​ឯក។ កាល​ខ្ញុំ​នៅក្នុង​មណ្ឌប​ក្តី នៅ​ជិត​គល់ឈើ​ក្តី នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី បល្ល័ង្ក​តែង​កើតឡើង ព្រោះ​ដឹង​នូវ​តម្រិះ​របស់ខ្ញុំ នេះ​ភព​ទីបំផុត​របស់ខ្ញុំ ភព​ជាទីបំផុត​នេះ​កំពុង​ប្រព្រឹត្តទៅ ថ្ងៃនេះ​ខ្ញុំ​ទំលាក់​ចោល​នូវ​រាជ្យ ហើយ​ចូល​ទៅកាន់​ផ្នួស។
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637643930975246296
ទៅកាន់ទំព័រ៖