ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​បាន​ជាម​ហេ​សី​នៃ​ទេវរាជ ៨០ ដង បាន​ជាម​ហេ​សី​នៃ​សេ្តច​ចក្រពត្តិ ១០០ ដង។ ខ្ញុំ​ទៅកាន់​កំ​ណើ​តណាៗ ជា​ទេវតា ឬមនុស្ស ប្រទីប​មាន​ចំនួន​មួយ​សែន​ភ្លឺ​ជុំវិញ​ខ្ញុំ។ លុះ​ខ្ញុំ​ច្យុត​ចាក​ទេវលោក មក​កើត​ក្នុង​ផ្ទៃ​មាតា កាល​ខ្ញុំ​នៅក្នុង​ផ្ទៃ​នៃ​មាតា ភ្នែក​របស់ខ្ញុំ​មិនដែល​ធ្មេច​ឡើយ។ ប្រទីប​ចំនួន​មួយ​សែន ដែល​ប្រកបដោយ​បុញ្ញកម្ម រមែង​ភ្លឺ​ក្នុង​ផ្ទះ​ជាទី​ប្រសូត នេះ​ជា​ផល​នៃ​ប្រទីប ៥។ កាល​ភព​ជាទីបំផុត ដល់​ព្រម​ហើយ ខ្ញុំ​ញ៉ាំង​ចិត្ត​ឲ្យ​ប្រព្រឹត្តទៅ ខ្ញុំ​ឃើញ​ព្រះនិព្វាន មិន​មាន​ជរា និង​មរណៈ មាន​សេចក្តី​ត្រជាក់។ ខ្ញុំ​មាន​អាយុ ៧ ឆ្នាំ អំពី​កំណើត ក៏បាន​សម្រេច​ព្រះ​អរហត្ត ព្រះពុទ្ធ​ទ្រង់​ឲ្យ​ឧបសម្បទា​ដល់​ខ្ញុំ នេះ​ជា​ផល​នៃ​ប្រទីប ៥។ កាល​ខ្ញុំ​នៅក្នុង​មណ្ឌប​ក្តី ជិត​គល់ឈើ​ក្តី ក្នុង​ផ្ទះ​ស្ងាត់​ក្តី ប្រទីប​តែង​ភ្លឺ​រុង​រឿង​សព្វៗកាល នេះ​ជា​ផល​នៃ​ប្រទីប ៥។
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 637643931956027540
ទៅកាន់ទំព័រ៖