ព្រះត្រៃបិដក ភាគ ៧៦

គ្រានោះ មានការ​កក្រើក​ផែនដី ទាំង​ផ្គរ​ក៏​លាន់ឮ​ឡើង ទេវតា​ទាំងឡាយ ដែល​អាស្រ័យ​នៅក្នុង​សំណាក់​ភិក្ខុនី ក៏​ត្រូវ​សេចក្តី​សោក​បៀតបៀន។ (ទេវតា​ទាំងនោះ) យំទួញ ញ៉ាំង​ទឹ​កភែ្ន​កនិង​សេចក្តី​ករុណា ឲ្យ​ប្រព្រឹត្តទៅ​ក្នុង​ទីនោះ ភិក្ខុនី​ទាំងអស់ ចូល​ទៅ​ជិត​នាង​គោតមី​ភិក្ខុនី ជាមួយនឹង​ទេវតា​ទាំងនោះ ហើយ​ក្រាប​ចុះ​ដោ​យសិរ្សៈ​ទៀប​បាទា ពោល​នូវ​ពាក្យ​នេះ​ថា បពិត្រ​ព្រះនាង​ជា​ម្ចាស់ យើង​ទាំងឡាយ​នៅក្នុង​ទីស្ងាត់ ត្រូវ​ដំណក់ទឹក​ស្រោច​ស្រប់​ហើយ ក្នុង​ទីនោះ។ បពិត្រ​ព្រះនាង​គោតមី​ជា​ម្ចាស់ ផែនដី​នោះ កក្រើក​ញាប់ញ័រ ទាំង​ផ្គរ​ក៏​លាន់ឮ​ឡើង ទាំង​សេចក្តី​ខ្សឹកខ្សួល ពួក​យើង​ក៏បាន​ឮដែរ តើមាន​ហេតុ​ដូចម្តេច។ គ្រានោះ ព្រះនាង​ក៏​ប្រាប់​នូវ​ហេតុ​ទាំងអស់ ដែល​នាង​ត្រិះរិះ។ លំដាប់នោះ ភិក្ខុនី​ទាំងអស់ បាន​ប្រាប់​នូវ​ហេតុ​ដែល​ខ្លួន​ត្រិះរិះ​ហើយ​ដែរ​ថា បពិត្រ​ព្រះនាង​ជា​ម្ចាស់ ព្រះនិព្វាន​ជាទី​ក្សេម​យ៉ាង​ក្រៃលែង បើ​ព្រះនាង​ពេញចិត្ត​ហើយ បពិត្រ​ព្រះនាង ដែល​បាន​ព្រះពុទ្ធ​អនុញ្ញាត​ហើយ យើង​ទាំងអស់គ្នា​នឹង​និព្វាន​ដែរ។
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 637643933341652442
ទៅកាន់ទំព័រ៖