ព្រះត្រៃបិដក ភាគ ៧៦

ព្រោះ​សេចក្តី​ទុក្ខ ខ្ញុំ​បាន​កំណត់​ដឹង​ហើយ ហេតុ​នាំឲ្យកើត​ទុក្ខ ខ្ញុំ​វៀរ​ស្រឡះ​ហើយ ព្រះនិព្វាន​ជាទី​រលត់ទុក្ខ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​មគ្គ​ទៀត ខ្ញុំ​ក៏បាន​អប់រំ​ល្អ​ហើយ។

ចប់ ភាណ​វរៈ ទី១។


ព្រះ​សាស្តា ខ្ញុំបំរើ​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ ភារៈ​ដ៏​ធ្ងន់ ខ្ញុំ​បាន​ដាក់ចុះ​ហើយ តណ្ហា​ជា​ធម្មជាតិ​នាំ​សត្វ​ទៅ​ក្នុង​ភព ខ្ញុំ​ក៏បាន​ដក​ចោល​ហើយ។ ស្រី​ទាំងឡាយ ចេញ​ចាក​ផ្ទះ ហើយ​ចូល​ទៅកាន់​ផ្នួស ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​ជាទី​អស់​ទៅ​នៃ​សំយោជនៈ​ទាំងពួង​នោះ ខ្ញុំ​ក៏បាន​ដល់ហើយ។ ព្រះពុទ្ធ​ក្តី ព្រះ​សទ្ធម្ម​របស់​ព្រះពុទ្ធ​នោះ​ក្តី ឋិតនៅ​មិន​ខ្វះខាត ដរាបណា កាល​នេះ ជា​កាលគួរ​ដើម្បី​ខ្ញុំ​នឹង​និព្វាន​ដរាប​នោះ ម្នាលកូន​ស្រី​ទាំងឡាយ នាង​ទាំងឡាយ កុំ​សោក​ស្តាយ​ខ្ញុំ​ឡើយ។
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 637643934072277910
ទៅកាន់ទំព័រ៖