ព្រះត្រៃបិដក ភាគ ៧៦
ម្យ៉ាងទៀត ខ្ញុំសូមផ្នួសរឿយៗ ដើម្បីស្រីទាំងឡាយ បើខ្ញុំមានទោស ក្នុងហេតុនោះ បពិត្រព្រះអង្គដ៏ប្រសើរជាងនរជន សូមព្រះអង្គអត់នូវទោសនោះ។ បពិត្រព្រះអង្គមានព្យាយាម ភិក្ខុនីទាំងឡាយ ដែលខ្ញុំប្រៀនប្រដៅហើយ តាមសេចក្តីអនុញ្ញាតរបស់ព្រះអង្គ បើខ្ញុំទូន្មានមិនល្អក្នុងរឿងនោះទេ បពិត្រព្រះអង្គទ្រង់មានសេចក្តីអត់ធន់ និងមានព្យាយាម សូមព្រះអង្គអត់នូវទោសនោះដល់ខ្ញុំ។
(ព្រះសម្ពុទ្ធត្រាស់តបថា) តថាគតអត់ទោស ក្នុងហេតុដែលតថាគតមិនទាន់អត់ ប្រយោជន៍អ្វីក្នុងភព ដែលប្រដាប់ដោយគុណ តថាគតនឹងពោលនូវអ្វីដ៏លើសលុបជាងនាង ដែលពោលដើម្បីនិព្វាន។ កាលភិក្ខុសង្ឃរបស់តថាគត ស្អាតគ្រប់គ្រាន់ ភិក្ខុសង្ឃក៏គួរដើម្បីរើខ្លួនចេញចាកលោកនេះ ដូចកាលព្រះចន្ទ្រ និងផ្កាយទាំងឡាយ ដល់នូវសេចក្តីវិនាស ក្នុងកាលព្រះអាទិត្យរះឡើង ស្នាមព្រះចន្ទ្រដែលគេឃើញច្បាស់ ក៏រលុបបាត់ទៅ។
ID: 637643935166964963
ទៅកាន់ទំព័រ៖