ព្រះត្រៃបិដក ភាគ ៧៦

ព្រះនាង​គោតមី បាន​មាន​ព្រះ​សវនីយ៍​ទៅកាន់​ព្រះ​អានន្ទ ដែល​កំពុងតែ​យំរៀបរាប់​យ៉ាងនេះ ជា​អ្នកមាន​វេទ​ដ៏​ជ្រៅ​ដូច​សាគរ ជា​អ្នក​យកចិត្ត​ទុកដាក់​ក្នុង​ការបម្រើ​ព្រះសម្ពុទ្ធ​ថា បពិត្រ​លោក​កូន កាលបើ​កាល​ជាទី​រីករាយ ប្រាកដហើយ លោក​កូន​មិន​គួរ​សោយសោក​ទេ បពិត្រ​លោក​កូន សេចក្តី​ស្លាប់​របស់ខ្ញុំ​នោះ ជា​កិច្ច​ចូល​ទៅកាន់​ព្រះនិព្វាន ជាទីបំផុត​វិញ​តើ។ បពិត្រ​លោក​កូន ព្រះ​សាស្តា​ដែល​លោក​កូន​បាន​ទូល​សុំ​ហើយ ទ្រង់​ក៏​អនុញ្ញាត​នូវ​ផ្នួស​ដល់​យើង បពិត្រ​លោក​កូន ចូរ​លោក​កូន​កុំ​តូចចិត្ត​ឡើយ ព្រោះ​សេចក្តី​ខ្វល់ខ្វាយ​របស់​លោក​កូន ជា​ការ​មួយ​ប្រកបដោយ​ផល។ បទ​ណា​ដែល​ពួក​កតិ្ថ​កា​ចារ្យ​ជាន់​ចាស់ មិនបាន​យល់ បទ​នោះ សូម្បី​ពួក​កុមារី​ដែល​មាន​អាយុ ៧ ឆ្នាំ ក៏​យល់​ច្បាស់​ហើយ។ លោក​កូន​ចូរ​រក្សា​ព្រះពុទ្ធ​សាសនា​ចុះ ការ​ឃើញ​លោក​កូន (គ្រានេះ) ជា​កិច្ច​ទីបំផុត (របស់ខ្ញុំ) បពិត្រ​លោក​កូន បុគ្គល​ទៅ​ហើយ​មិន​ប្រាកដ​ក្នុង​ទីណា ខ្ញុំ​នឹង​ទៅ​ក្នុង​ទីនោះ។
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637643936648684099
ទៅកាន់ទំព័រ៖