ព្រះត្រៃបិដក ភាគ ៧៦

 នាង​ចូរ​មើល​នូវ​សាវ័ក​ទាំងឡាយ ដែល​មាន​ព្យាយាម​តឹងតែង មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន មាន​សេចក្តី​ប្រឹងប្រែង​ដ៏​មាំ​ជានិច្ច ជា​អ្នក​ព្រមព្រៀង​គ្នា នេះ​ឈ្មោះថា ការថ្វាយបង្គំ​នូវ​ព្រះពុទ្ធ​ទាំងឡាយ។
 លំដាប់នោះ ខ្ញុំ​ទៅកាន់​លំនៅ​ភិក្ខុនី​តែម្នាក់ឯង ក៏​គិត​យ៉ាងនេះ​ថា ព្រះ​លោកនាថ ទ្រង់​ដល់​នូវ​ទីបំផុត​នៃ​ត្រៃភព ទ្រង់​ពេញព្រះហឫទ័យ​នឹង​បរិស័ទ​ដែល​ព្រមព្រៀង​គ្នា។ ណ្ហើយចុះ ខ្ញុំ​នឹង​បរិនិព្វាន កុំ​ឲ្យ​ឃើញ​នូវ​វិបត្តិ​នោះ ខ្ញុំ​គិត​យ៉ាងនេះ​ហើយ ក៏​ឃើញ​នូវ​ព្រះពុទ្ធ ជា​ឥសី​ទី ៧។ ខ្ញុំ​ក្រាប​ទួល​នូវ​កាល​បរិនិព្វាន​របស់ខ្ញុំ ចំពោះ​ព្រះ​នាយក លំដាប់នោះ ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា បពិត្រ​ព្រះនាង​គោតមី ព្រះនាង​ចូរ​ដឹង​នូវ​កាល​ជាទី​បរិនិព្វាន​ចុះ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 637643937147590420
ទៅកាន់ទំព័រ៖