ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​បាន​ទៅ​កើត​ក្នុង​ពួក​ទេវតា​ជាន់​តាវត្តឹង្ស សម្រេច​នូវ​សេចក្តី​ប្រាថ្នា​ទាំងពួង បាន​គ្រប​សង្កត់​នូវ​ទេវតា​ទាំងឡាយ ដទៃ​ដោយ​អង្គ ១០ យ៉ាង គឺ​ដោយ​រូប សំឡេង ក្លិន រស សម្ផ័​ស្ស អាយុ វណ្ណៈ សុខៈ យស។ មួយទៀត ខ្ញុំ​ឈ្នះឈ្នាន រុងរឿង ដោយ​អធិបតេយ្យ (ជាគម្រប់ ១០) ខ្ញុំ​បាន​ជាម​ហេ​សី​របស់​ព្រះ​ឥន្រ្ទ ក្នុង​ឋាន​នោះ។ ខ្ញុំ​ត្រូវ​ខ្យល់ គឺ​កម្ម​បក់​ផាត់​ទៅ អន្ទោល​ទៅ​ក្នុង​សង្សារ បាន​ទៅ​កើត​ក្នុង​ស្រុក​ទាស​គ្រាម ក្នុង​ដែន​នៃ​ស្តេច​ឈ្មោះ​កាសិ​កៈ។ គ្រានោះ ខ្ញុំប្រុស ៥០០ នាក់ ឥត​ខ្វះខាត នៅក្នុង​ស្រុក​នោះ ជន​ណា​ជាធំ​ជាង​ជន​ទាំងពួង ក្នុង​ស្រុក​នោះ ខ្ញុំ​បាន​ជា​ប្រពន្ធ​របស់​ជន​នោះ។ ភិក្ខុ​ប្រាំ​រយ​អង្គ​របស់​ព្រះសយម្ភូ បាន​ចូល​ទៅកាន់​ស្រុក​នោះ ដើម្បី​បិណ្ឌបាត ខ្ញុំ ព្រមទាំង​ញាតិ​ទាំងអស់ ឃើញ​ភិក្ខុ​ទាំងនោះ ក៏​មានចិត្ត​ត្រេកអរ ខ្ញុំ​ព្រមទាំង​ប្តី មានចិត្ត​ជ្រះថ្លា បាន​ធ្វើ​កុដិ​ប្រាំ​រយ​ខ្នង (ប្រគេន) ចូល​ទៅ​បម្រើ​អស់ ៤ ខែ ហើយ​ប្រគេន​នូវ​ត្រៃចីវរ។
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637643938542902568
ទៅកាន់ទំព័រ៖