ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​ព្រមទាំង​ប្តី លុះ​ច្យុត​ចាក​អត្តភាព​នោះ បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស ឥឡូវនេះ ខ្ញុំ​កើត​ក្នុង​បូរី​ឈ្មោះ​ទេវ​ទហៈ ក្នុង​ភព​ជាទីបំផុត។ ព្រះបិតា​របស់ខ្ញុំ​ជា​សាក្យៈ ព្រះ​នាម​អញ្ជនៈ ព្រះមាតា​របស់ខ្ញុំ ព្រះនាម​សុលក្ខណា លំដាប់នោះ ខ្ញុំ​បាន​ទៅកាន់​ដំណាក់ (អគ្គ​ទេពី) នៃ​ព្រះរាជា​ព្រះនាម​សុទ្ធោទនៈ ក្នុង​ក្រុង​កបិលពស្តុ។ ស្រ្តី​ទាំងអស់ កើត​ក្នុង​សាក្យ​ត្រកូល បាន​ទៅកាន់​ដំណាក់ (ស្រំ​ស្នំ) របស់​ព្រះបាទ​សុទ្ធោទនៈ​នោះ ខ្ញុំ​ប្រសើរ​ជាង​ស្រ្តី​ទាំងអស់ បាន​ជា​អ្នករក្សា​នូវ​ព្រះ​ជិនស្រី។ ព្រះសម្ពុទ្ធ​នោះ ជានា​យក ជា​បុត្ត​របស់ខ្ញុំ ទ្រង់​ចេញទៅ​បព្វជ្ជា លុះ​កាល​ជា​ខាងក្រោយ ខ្ញុំ​ក៏​ចេញទៅ​បួស​ជាមួយ នឹង​ស្រ្តី​ប្រាំ​រយ​នាក់។ ខ្ញុំ​បាន​ពាល់ត្រូវ​នូវ​សន្តិសុខ ជាមួយនឹង​ពួក​នាង​សាកិយានី​ទាំងឡាយ ជា​ស្រ្តី​មាន​ព្យាយាម ក្នុង​កាលនោះ ជន ទាំងឡាយ​ណា ជា​ស្វាមី​របស់​យើង​ក្នុង​ជាតិមុន។
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 637643938756808832
ទៅកាន់ទំព័រ៖