ព្រះត្រៃបិដក ភាគ ៧៦

កិលេស​ទាំងឡាយ ពួក​ខ្ញុំម្ចាស់​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ពួក​ខ្ញុំម្ចាស់​ដក​ចោល​ហើយ ពួក​ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ពួក​ខ្ញុំម្ចាស់​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ វិជ្ជា ៣ ពួក​ខ្ញុំ ម្ចាស់​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ពួក​ខ្ញុំម្ចាស់​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ពួក​ខ្ញុំម្ចាស់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ពួក​ខ្ញុំ​ព្រះអង្គ​ក៏បាន ប្រតិបត្តិ​ហើយ។ បពិត្រ​ព្រះ​មហាមុនី ពួក​ខ្ញុំម្ចាស់​ជា​អ្នក​ស្ទាត់​ក្នុង​ឫទ្ធិ​ផង ស្ទាត់​ក្នុង​ទិព្វសោត​ធាតុ និង​ចេ​តោ​បរិ​យញ្ញា​ណផង។ ពួក​ខ្ញុំម្ចាស់ ដឹង​នូវ​បុព្វ​និ​វា​សៈ ជម្រះ​នូវ​ទិព្វចក្ខុ អស់​អាសវៈ​ទាំងពួង​ហើយ ឥឡូវនេះ ភព​ថ្មីទៀត មិន​មាន​ឡើយ។ បពិត្រ​ព្រះ​មហា​វីរៈ ញាណ​របស់ខ្ញុំ​ម្ចាស់ កើតឡើង​ក្នុង​សំណាក់​នៃ​ព្រះអង្គ រមែង​មាន​ក្នុង​អត្ថ​ផង ក្នុង​ធម៌​ផង ក្នុង​និរុត្តិ​ផង ក្នុង​បដិភាណ​ផង។
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 637643939191809134
ទៅកាន់ទំព័រ៖