ព្រះត្រៃបិដក ភាគ ៧៦

យកដៃ​គក់​ទ្រូង យំ​ស្រែក គួរ​អាណិត សោយសោក ផ្តួល​ខ្លួន​លើ​ផែនដី ដូចជា​វល្លិ​ដែលគេ​កាត់​ឰដ៏​គល់ ពោល​ដូច្នេះ​ថា បពិត្រ​ព្រះនាង​ជាទី​ពឹង​ទី​រលឹក ព្រះនាង​កុំ​លះបង់​នូវ​យើង​ទាំងឡាយ ទៅកាន់​ព្រះនិព្វាន​ឡើយ យើង​ទាំងអស់គ្នា ក្រាប​ចុះ​ដោ​យសិរ្សៈ សូម​អង្វរ​ឃាត់។ ឧបាសិកា​ណា មាន​សទ្ធា មាន​បញ្ញា ជា​ប្រធាន​នៃ​ស្រី​ទាំងនោះ ព្រះនាង​គោតមី បាន​ពោល​នូវ​ពាក្យ​នេះ នឹង​ឧបាសិកា​នោះ ដែល​កំពុង​ច្របាច់​ព្រះសិរ​របស់​ព្រះនាង​ថា នែកូន​ស្រី កុំ​ពិលាប​ឡើយ ព្រោះ​ការ​យំសោក ជាហេតុ​នាំឲ្យ​ប្រព្រឹត្តទៅ​តាម​នូវ​អន្ទាក់​នៃ​មារ​ទេ រូប​ទាំងអស់ ដែល​មាន​បច្ច័យ​ប្រជុំ​តាក់តែង​ហើយ សុទ្ធតែ​មិន​ទៀង មានការ​ព្រាត់ប្រាស​ជាទីបំផុត ជា​របស់​នាំឲ្យ​ចលាចល។ លំដាប់នោះ ព្រះនាង​លះបង់​នូវ​ពួក​ឧបាសិកា​ទាំងនោះ ចូលកាន់​បឋមជ្ឈាន​ដ៏​ឧត្តម ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ចូលកាន់​អាកាសានញ្ចាយតន​ជ្ឈាន វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន តាមលំដាប់។
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 637643939839308795
ទៅកាន់ទំព័រ៖