ព្រះត្រៃបិដក ភាគ ៧៦

ភិក្ខុនី​ទាំងអស់ សិង​នៅ​លើ​គ្រែ​ក្នុង​ទីនោះ ទេវតា​ទាំងឡាយ សែង​គ្រែ​លើ​ស្មា នាំចេញ​ទៅតាម​លំដាប់។ ផ្ទៃ​អាកាស​បិទបាំង​ដោយ​ពិតាន​ទាំងអស់ ព្រះ​ចន្រ្ទ ព្រះអាទិត្យ និង​ផ្កាយ សឹង​មានស្នាម​សុទ្ធតែ​មាស​ទាំងអស់។ ទង់​ទាំងឡាយ ជាអនេក​ដ៏​វិចិត្រ ដូចជា​អាវ​ផ្កា ដែលគេ​លើកឡើង​ហើយ មាន​ផ្កាឈូក​ធ្លាក់ចុះ​អំពី​អាកាស ផ្កា​ផុស​ឡើង​អំពី​ផែនដី។ ព្រះ​ចន្រ្ទ និង​ព្រះអាទិត្យ​ក៏​ប្រាកដ ទាំង​ផ្កាយ​ក៏​រុងរឿង ព្រះអាទិត្យ​ត្រង់​ជាក់ តែ​មិន​ក្តៅ​ដូច​ព្រះ​ចន្រ្ទ។ ទេវតា​ទាំងឡាយ ក៏​បូជា​ដោយ​គ្រឿងក្រអូប កម្រងផ្កា​ជា​ទិព្វ មាន​ក្លិន​ឈ្ងុយឈ្ងប់​ផង ដោយ​គ្រឿង​ប្រគំ​ផង ដោយ​ការ​រាំ ច្រៀង​ផង។ នាគ អសុរ ព្រហ្ម ក៏​បូជា​សមគួរ​តាម​សេចក្តី​អង់អាច សមគួរ​តាម​កម្លាំង នាំចេញ​ទៅ​នូវ​ពុទ្ធមាតា​ដែល​និព្វាន​ហើយ។ ភិក្ខុនី​ទាំងអស់ ជា​ឱរស​ព្រះ​សុគត​ដែល​និព្វាន​ហើយ ជន​ទាំងឡាយ នាំទៅ​ខាងមុខ ឯព្រះនាង​គោតមី ដែល​ចិញ្ចឹម​ព្រះពុទ្ធ ទេវតា​ធ្វើ​នូវ​សក្ការៈ ហើយ​នាំចេញ​ទៅ​ខាងក្រោយ។
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 637643940673683822
ទៅកាន់ទំព័រ៖