ព្រះត្រៃបិដក ភាគ ៧៦

ទេវតា មនុស្ស ព្រមទាំង​នាគ អសុរ ព្រហ្ម ដើរ​ខាងមុខ ឯព្រះពុទ្ធ ព្រមទាំង​សាវ័ក យាង​ទៅ​ខាងក្រោយ ដើម្បី​បូជា​ព្រះមាតា។ បរិនិព្វាន​របស់​ព្រះនាង​គោតមី ជា​ការណ៍​អស្ចារ្យ​ក្រៃពេក យ៉ាងណា បរិនិព្វាន​របស់​ព្រះពុទ្ធ​មិន​ដូច្នោះ​ទេ។ (ព្រោះថា) ក្នុង​ពុទ្ធ​បរិនិព្វាន មិន​មាន​ព្រះពុទ្ធ និង​ពួក​ភិក្ខុ មាន​ព្រះ​សារីបុត្ត​ជាដើម (ជា​អធិបតី​ទេ) ក្នុង​គោតមី​បរិនិព្វាន មាន​ព្រះពុទ្ធ និង​ពួក​ភិក្ខុ មាន​ព្រះ​សារីបុត្ត​ជាដើម (ជា​អធិបតី) ទេវតា​ទាំងឡាយ ធ្វើ​ជើងថ្ករ​ទាំងឡាយ ជា​វិការ​នៃ​គ្រឿងក្រអូប​ទាំងអស់ ដេរដាស​ដោយ​លំអិត​មាន​ក្លិនក្រអូប ហើយ​បូជាសព​ភិក្ខុនី​ទាំងឡាយ​ក្នុង​ទីនោះ។ ចំណែក​នៃ​សរីរាវយវៈ​សេសសល់ និង​ឆ្អឹង​ដែល​សេសសល់ ក៏​ឆេះ​សុស​អស់ គ្រានោះ ព្រះ​អានន្ទ​បាន​ពោល​នូវ​វាចា ដែ​លញុំាង​សេចក្តី​សង្វេគ
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 637643940891652522
ទៅកាន់ទំព័រ៖