ព្រះត្រៃបិដក ភាគ ៧៦
ឲ្យកើតថា ព្រះនាងគោតមី ទៅកាន់សេចក្តីស្លាប់ ទាំងសរីរៈរបស់ព្រះនាង ក៏ឆេះសុសអស់ មិនយូរប៉ុន្មាន ព្រះពុទ្ធនឹងបរិនិព្វានជាប្រាកដដែរ។ លំដាប់នោះ ព្រះអានន្ទនោះ ដែលព្រះពុទ្ធទ្រង់ដាស់តឿន ក៏បង្អោននូវព្រះធាតុរបស់ព្រះនាងគោតមី ដែលតម្កល់ទុកក្នុងបាត្ររបស់ព្រះនាង មកថ្វាយព្រះលោកនាថ។ ព្រះពុទ្ធជាឥសីទី៧ ទ្រង់ទទួលនូវព្រះធាតុទាំងឡាយនោះដោយព្រះហស្ត ហើយទ្រង់ត្រាស់ដូច្នេះថា ដើមឈើធំមានខ្លឹម កាលនៅរស់ ទាំងទំហំដើមក៏ធំ គប្បីបាក់ទៅ ព្រោះសភាវៈមិនទៀង យ៉ាងណា ព្រះនាងគោតមី ជាប្រធាននៃភិក្ខុនីសង្ឃ បរិនិព្វានហើយ ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ អ្នកចូរមើលចុះ ព្រះពុទ្ធមាតា ដែលបរិនិព្វានហើយ សល់តែសរីរៈទេ អ្នកកុំសោកខ្សឹកខ្សួលឡើយ។
ID: 637643941117902488
ទៅកាន់ទំព័រ៖