ព្រះត្រៃបិដក ភាគ ៧៦

 បានឮ​ថា ព្រះ​សង្ក​មន​ទា​ភិក្ខុនី​មាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សង្ក​មន​ទា​ថេ​រិយា​បទាន។


នឡមា​លិកា​ថេ​រិយា​បទាន ទី៥


 [៥] កាលនោះ ខ្ញុំ​ជា​កិន្នរ​ញី នៅ​ជិ​តឆេ្ន​រស្ទឹង​ចន្ទ​ភា​គា បានឃើញ​ព្រះពុទ្ធ ទ្រង់​បា្រស​ចាក​ធូលី គឺ​កិលេស ត្រាស់​ដឹង​ឯង ទ្រង់​ឈ្នះ​កិលេស​ហើយ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្តល្អ កើត​សេចក្តី​រីករាយ ធើ្វ​អព្ជា​លី ហើយ​យក​កម្រងផ្កា​បបុស បូជា​ព្រះសយម្ភូ។ ដោយ​កុសលកម្ម​ដែល​ខ្ញុំ​ធើ្វ​ល្អ​នោះ​ផង ដោយ​ការ​តម្កល់​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​កិន្នរ​ញី​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​ត្រៃត្រឹង្ស។ ខ្ញុំ​បាន​នូវ​ភាពជា​មហេសី​នៃ​ទេវរាជ ៣៦ ដង បាន​នូវ​ភាពជា​មហេសី​នៃ​ស្តេច​ចក្រពត្តិ ១០ ដង។ ខ្ញុំ​ទទួលរង​កុសល បាន​ចូល​ទៅកាន់​ផ្នួស កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ អាសវៈ​ទាំងពួង​អស់ហើយ ឥឡូវនេះ ភព​ថ្មីទៀត មិន​មាន​ឡើយ។
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 637643924058684265
ទៅកាន់ទំព័រ៖