ព្រះត្រៃបិដក ភាគ ៧៦

គ្រានោះ ព្រះរាជា​ក្នុង​ដែន​កាសី ព្រះនាម​កិ​កី ជាធំ​លើ​ប្រជាជន​ក្នុង​នគរ​ពារាណសី ជា​បុរី​ដ៏​ឧត្តម ជា​ឧបដ្ឋាក​របស់​ព្រះពុទ្ធ​ជាម​ហេ​សី។ ខ្ញុំ​ត្រូវជា​ធីតា​ច្បង​របស់​ព្រះរាជា​អង្គ​នោះ ដែលគេ​ឮប្រាកដ​ថា​ឈ្មោះ​សមណី ខ្ញុំ​បាន​ស្ដាប់​ព្រះធម៌​របស់​ព្រះ​ជិនស្រី​ដ៏​ប្រសើរ ហើយ​ពេញចិត្ត​នឹង​បព្វជ្ជា។ ព្រះ​វររាជ​បិតា ទ្រង់​ពុំ​អនុញ្ញាត​ដល់​យើង គ្រានោះ យើង​ជា​អ្នក​មិន​ខ្ជិលច្រអូស​ទេ ប្រព្រឹត្ត​ព្រហ្មចរិយៈ​សម្រាប់​កុមារី អស់ ២០ ពាន់​ឆ្នាំ​ក្នុង​ផ្ទះ ជា​ព្រះរាជ​កញ្ញា ឋិតនៅ​ក្នុង​សេចក្ដីសុខ ត្រេកអរ​រីករាយ​ក្នុង​ការបម្រើ​ព្រះពុទ្ធ ជា​ព្រះរាជធីតា ៧ អង្គ គឺ នាងស​មណី ១ សម​ណគុត្តា ១ ភិក្ខុនី ១ ភិក្ខុ​ទា​សិកា ១ ធម្មា ១ សុធម្មា ១ សង្ឃ​ទា​សិកា ជាគម្រប់​ប្រាំពីរ។ (ក្នុង​ពុទ្ធុប្បាទ​ព្រះសមណគោតម​នេះ ធីតា​ទាំង ៧ នោះ) គឺ ខ្លួនខ្ញុំ ១ ឧប្បល​វណ្ណា ១ បដាចារា ១ កុណ្ឌ​លកេ​សី ១ កិសា​គោតមី ១ ធម្ម​ទិ​ន្នា ១ វិសាខា ជាគម្រប់​ប្រាំពីរ។
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 637643942795402533
ទៅកាន់ទំព័រ៖