ព្រះត្រៃបិដក ភាគ ៧៦

 គ្រានោះ ព្រះបាទ​ពិម្ពិសារ ទ្រង់​ញ៉ាំង​អ្នក​ច្រៀង ឲ្យ​ច្រៀង​សរសើរ​វត្ត​វេឡុវ័ន​ឲ្យ​ខ្ញុំ​ស្ដាប់ ដោយ​ឧបាយ​ក្នុង​ការ​អនុគ្រោះ​ចំពោះខ្លួន​ខ្ញុំ​ដូច្នេះ​ថា ពួក​យើង​សំគាល់​ថា បុគ្គល​ណា មិនឃើញ​នូវ​វត្ត​វេឡុវ័ន ជាទី​រីករាយ ជា​លំនៅ​នៃ​ព្រះ​សុគត​ទេ នន្ទ​នឧទ្យាន ក៏​ឈ្មោះថា បុគ្គល​នោះ​មិនឃើញ​ដែរ។ វត្ត​វេឡុវ័ន ជាទី​រីករាយ​ដ៏​ក្រៃលែង​របស់​ប្រជាជន បុគ្គល​ណា បានឃើញ​ហើយ ឧទ្យាន​ឈ្មោះ​នន្ទ​នៈ ជាទី​រីករាយ​ដ៏​ក្រៃលែង របស់​សម្ដេច​អមរិន្ទ្រា​ធិរាជ ក៏​ឈ្មោះថា បុគ្គល​នោះ ឃើញ​ហើយ​ដែរ។ ពួក​ទេវតា​លះ​បង់​នន្ទ​នឧទ្យាន ចុះ​មក​លើ​ផ្ទៃផែនដី បានឃើញ​វត្ត​វេឡុវ័ន​ជាទី​រីករាយ​ហើយ ក៏​អស្ចារ្យ​ចំឡែក មិន​ឆ្អែត​ក្នុង​ការ​មើល។ វត្ត​វេឡុវ័ន​នេះ កើតឡើង​ដោយ​បុណ្យ ព្រះរាជា​ដែល​ស្អិតស្អាង​ហើយដោយ​បុណ្យ របស់​ព្រះពុទ្ធ នរណា​ឡើយ អាច​ពោល​នូវ​ការ​សន្សំ​គុណ​របស់​វត្ត​វេ​ឡុរ័ន ដោយសព្វគ្រប់​បាន។
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 637643943336027558
ទៅកាន់ទំព័រ៖