ព្រះត្រៃបិដក ភាគ ៧៦

កាល​ខ្ញុំ​ដើរទៅ បាន​សំគាល់​ឃើញថា ភ្នែក​របស់ខ្ញុំ​ប្រកបដោយ​ផល ក្នុង​គ្រានោះ ខ្ញុំ​បានឃើញ​ភិក្ខុ​កំឡោះ​មួយ​រូប ជា​អ្នក​ព្យាយាម ខ្ញុំ​គិតថា ភិក្ខុ​នេះ ឋិតនៅ​ក្នុង​ព្រៃ​គួរ​រីករាយ​បែបនេះ ប្រកបដោយ​រូប ជាទី​ត្រេកអរ ហាក់ដូចជា​រូប​កាល​នៅក្នុង​វ័យក្មេង។ យី! ភិក្ខុ​ត្រងោល​នេះ ឃ្លុំ​សង្ឃាដី​អង្គុយ​ពិ​និ​ត្រ​ទៀប​គល់ឈើ លះបង់​នូវ​តម្រេក​ដែល​កើតអំពី​អារម្មណ៍។ ធម៌​នេះ ជា​ធម៌​ដ៏​ល្អ ក្រែង​គ្រហស្ថ​ចាស់ទុំ បរិភោគ​កាមសុខ​តាម​សប្បាយ គប្បី​ប្រព្រឹត្ត​ក្នុង​កាល​ខាងក្រោយ​ទេ​ឬ។ ខ្ញុំ​ដឹង​ច្បាស់​ថា ព្រៃ​នេះ​ស្ងាត់ ហើយ​ចូល​ទៅ​កាន់​គុន្ធកុដិ ជា​លំនៅ​ព្រះ​ជិនស្រី បានឃើញ​ព្រះ​ជិនស្រី ដូចជា​ព្រះអាទិត្យ​កំពុង​រះ​ឡើង។ ខ្ញុំ​បានឃើញ​ព្រះអង្គ គង់​ជា​សុខ​តែមួយ​ព្រះអង្គ ដែល​ស្រី​ដ៏​ប្រសើរ កំពុង​បក់​ថ្វាយ ហើយ​គិត​យ៉ាងនេះ​ថា ព្រះ​ជិនស្រី​នេះ ជា​បុគ្គល​ប្រសើរ​ជាង​ជន មិន​សៅហ្មង​ទេ។
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 637643943891183833
ទៅកាន់ទំព័រ៖