ព្រះត្រៃបិដក ភាគ ៧៦

នាងកញ្ញា​នោះ មាន​រស្មី​ដូច​មាស មាន​មាត់ និង​ភ្នែក ដូច​ត្របកផ្កា​ឈូក មាន​បបូរមាត់​ក្រហម មានមុខ​ស្រស់បស់ ជាទី​ត្រេកអរ​នៃ​ចិត្ត​និង​ភ្នែក។ មាន​ដងខ្លួន​ល្អ មាន​សម្បុរ​ដូច​មាស មាន​មាត់​ល្អ មាន​ស្ដន​ល្អ មាន​អាការ​ដូច​ផ្កាឈូក មាន​ពាក់កណ្ដាល​ដងខ្លួន​មូលក្លំ មាន​ត្រគាក​ល្អ មាន​ភ្លៅ​គួរ​ជាទី​ត្រេកអរ មាន​គ្រឿង​ស្អិតស្អាង​ល្អ។ មាន​សំពត់​បង់​លើ​ស្មា​ពណ៌ក្រហម មាន​សំពត់​សម្លៀក​សាច់​ម៉ដ្ឋ ទាំង​មាន​ពណ៌ខៀវ ជា​កញ្ញា​ប្រដាប់ដោយ​អាភរណៈ​គ្រប់បែប ដោយ​សភាព​គួរ​មើល​មិន​ចេះ​ឆ្អែត។ លុះ​ខ្ញុំ​ឃើញ​យ៉ាងនេះ​ហើយ ទើប​គិតថា ឱហ្ន៎ ស្រី​នេះ​មាន​រូបល្អ​ណាស់ តាំងពីកាលណាមក អញ​មិនដែល​ឃើញ​ដោយ​ភ្នែក​នេះ​ទេ។ លំដាប់នោះ ស្រី​នោះ​ត្រូវ​ជរា​គ្រប​សង្កត់ ទៅជា​មាន​សម្បុរ​ប្លែក មាន​មាត់​វៀច មាន​ធ្មេញ​បាក់ មាន​ក្បាល​ស្កូវព្រោង មាន​មាត់ក​ខ្វក់ ប្រកបដោយ​ទឹកមាត់​ហៀរ​កក្លាក់។
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 637643944111652444
ទៅកាន់ទំព័រ៖