ព្រះត្រៃបិដក ភាគ ៧៦

មាន​ស្លឹកត្រចៀក​ខ្មូរ មាន​ភ្នែកស​ល្អក់ មាន​ស្ដន​មិនល្អ ស្វិត​យុរយារ មាន​អវយវៈ​ទាំងអស់​ជ្រួញជ្រីវ មានសាច់​រទុះ មាន​រាងកាយ​រវាម​ដោយ​សរសៃ។ មាន​ខ្នងកោង មាន​ឈើច្រត់​ជាគម្រប់​ពីរ មាន​សម្បុរ​លឿង​ស្លេកស្លាំង ស្គាំងស្គម ញាប់ញ័រ​ចំប្រប់ ដួល​ដេកស្រតឹក ដក​ដង្ហើម​ផ្តឺ​កៗ។ លំដាប់នោះ ខ្ញុំ​មាន​សេចក្ដី​សង្វេគ​ដ៏​ចំឡែក ជា​គ្រឿង​ព្រឺព្រួច​រោម​ថា ថ្វឺយ ពួក​ជនពាល តែង​រីករាយ​ចំពោះ​រូប​ណា រូប​នោះ​ជា​របស់​មិន​ស្អាត។ ក្នុង​កាលនោះ​ឯង ព្រះ​បរម​សាស្តា ប្រកបដោយ​មហាករុណា ឃើញ​ខ្ញុំ​មានចិត្ត​សង្វេគ ព្រះអង្គ​ក៏​មានព្រះហឫទ័យ​រីករាយ​ត្រេកអរ បាន​សម្តែង​នូវ​គាថា​ទាំងនេះ​ថា ម្នាលនាង​ខេមា ចូរ​នាង​មើល​គ្រោង​កាយ​ជា​របស់​ក្ដៅ ជា​របស់​មិន​ស្អាត ជា​របស់​ស្អុយរលួយ ដែល​ហូរ​ខ្ពុរ​ចុះ​ខ្ពុរចេញ ដែល​មានតែ​ពួក​ជនពាល​ទេ ត្រេកត្រអាល។ នាង​ចូរ​អប់រំ​ចិត្ត ដោយ​អសុភ​សញ្ញា ឲ្យ​ជា​ចិត្ត​មាន​អារម្មណ៍​មូល​តែមួយ ឲ្យ​ជាស​មា​ធិ​ចិត្ត​ដ៏​ល្អ ចូរ​នាង​មាន​កាយគតាសតិ​ចុះ ចូរ​នាង​ច្រើន​ដោយ​និ​ព្វិ​ទានុ​បស្ស​នា​ចុះ។
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 637643944336027509
ទៅកាន់ទំព័រ៖