ព្រះត្រៃបិដក ភាគ ៧៦
រូបនេះយ៉ាងណា សរីរៈនៃនាងនុ៎ះ ក៏យ៉ាងនោះ សរីរៈនៃនាងនុ៎ះ យ៉ាងណា រូបនេះក៏យ៉ាងនោះដែរ នាងចូរបន្សាត់នូវសេចក្ដីប្រាថ្នា ក្នុងកាយទាំងខាងក្នុង និងខាងក្រៅចេញ។ មួយទៀត ចូរនាងអប់រំនូវអនិមិត្តសមាធិ លះបង់ចោលនូវមានានុស័យ តពីនោះ នាងនឹងបានជាបុគ្គលស្ងប់ ព្រោះយល់ច្បាស់នូវមានានុស័យ។
ពួកជនណា ដែលត្រេកអរដោយរាគៈ រមែងធ្លាក់ទៅកាន់ខ្សែគឺតណ្ហា ដូចជាសត្វពីងពាងដែលជាប់នឹងបណ្ដាញ ដែលខ្លួនឯងធ្វើ លុះតែពួកជនទាំងនោះ ជាអ្នកមិនមានអាល័យ កាត់នូវខ្សែគឺតណ្ហានុ៎ះ លះបង់នូវកាមសុខហើយ ទើបចេញបួសបាន។
លំដាប់នោះ ព្រះមានព្រះភាគ ជានរសារថី ជ្រាបច្បាស់នូវខ្ញុំថា ជាអ្នកមានចិត្តស្រួល ក៏ទ្រង់សម្ដែងនូវមហានិទានសូត្រ ដើម្បីបន្ទោបង់ (នូវកិលេស) របស់ខ្ញុំ។
ID: 637643944631808685
ទៅកាន់ទំព័រ៖