ព្រះត្រៃបិដក ភាគ ៧៦

លុះ​ខ្ញុំ​បាន​ស្ដាប់​នូវ​ព្រះ​សូត្រ ដ៏​ប្រសើរ​នោះ​ហើយ ក៏​រលឹក​ឃើញ​នូវ​សញ្ញា​ក្នុង​កាលមុន ខ្ញុំ​ឋិតនៅ​ក្នុង​ទីនោះ បាន​ជម្រះ​នូវ​ធម្មចក្ខុ គឺ​សោតាបត្តិផល ជា​គុណ​ដ៏​ស្ងប់។ ខ្ញុំ​ក្រាប​ចុះ​ទៀប​បាទមូល នៃ​ព្រះសម្ពុទ្ធ​ជាម​ហេ​សី ក្នុងខណៈនោះ​ភ្លាម បាន​ពោល​ពាក្យ​នេះ ដើម្បី​សម្ដែង​ទោស​ថា បពិត្រ​ព្រះអង្គ​ទ្រង់​ឃើញ​នូវ​ហេតុ​ទាំងពួង (ខ្ញុំម្ចាស់) សូម​នមស្ការ​ចំពោះ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ទ្រង់​មានក​រុ​ណា​ជា​លំនៅ (ខ្ញុំម្ចាស់) សូម​នមស្ការ​ចំពោះ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ទ្រង់​មាន​សង្សារ​ឆ្លង​ហើយ (ខ្ញុំម្ចាស់) សូម​នមស្ការ​ចំពោះ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ទ្រង់​ឲ្យ​នូវ​អមត​ធម៌ (ខ្ញុំម្ចាស់) សូម​នមស្ការ​ចំពោះ​ព្រះអង្គ។ ពួក​ជន​ដែល​ស្ទុះ​ទៅកាន់​ព្រៃស្បាត គឺ​ទិដ្ឋិ​ដែល​វង្វេង​ឈ្លប់​ក្នុង​កាមរាគ ព្រះអង្គ​បាន​ទូន្មាន​ឲ្យ​ត្រេកអរ​ក្នុង​វិន័យ ដោយ​ឧបាយ​ដ៏​ប្រពៃ។ ពួក​សត្វ​ដែល​ឃ្វាងចាក​ប្រយោជន៍ ព្រោះ​មិនបាន​ជួបប្រទះ​នូវ​ព្រះមហេសី ដែល​ប្រាកដ​ដូចជា​ព្រះអង្គ​ទេ រមែង​រង​សេចក្ដីទុក្ខ​ធំ ក្នុង​សាគរ​គឺ​សង្សារ។
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637643944849933770
ទៅកាន់ទំព័រ៖