ព្រះត្រៃបិដក ភាគ ៧៦

បពិត្រ​ព្រះរាជា បើ​ព្រះអង្គ​ទ្រង់​សព្វ​ព្រះរាជហឫទ័យ​ចំពោះ​សាសនា​របស់​ព្រះពុទ្ធ ជា​បុគ្គល​នឹងធឹង​នោះ បពិត្រ​ព្រះអង្គ​ជា​អ្នកប្រាជ្ញ ខ្ញុំម្ចាស់​ជា​អ្នក​នឿយណាយ​ក្នុង​រូប ដោយ​ព្រះ​វាចា នឹង​សូម​បួស​ក្នុង​កាល​ឥឡូវនេះ។

ចប់ ភាណវារៈ ទី២។


 កាលនោះ ព្រះរាជា​ជា​ម្ចាស់ផែនដី ផ្គង​អញ្ជលី​ត្រាស់​ថា ម្នាលនាង​ដ៏​ចម្រើន ខ្ញុំ​អនុញ្ញាត​ឲ្យ​នាង សូម​បព្វជ្ជា​របស់​នាងស​ម្រេច​ចុះ។ ក្នុង​កាលនោះ ខ្ញុំ​បួស​រួចហើយ លុះដល់​ខែ ៧ ប្រាកដហើយ ខ្ញុំ​បានឃើញ​នូវ​ការ​កើតឡើង និង​ការ​បែកធ្លាយ​នៃ​ប្រទីប​ហើយ ក៏​មានចិត្ត​តក់ស្លុត​រន្ធត់។ ខ្ញុំ​ជា​អ្នក​នឿយណាយ​ក្នុង​សង្ខារ​ទាំងពួង ឆ្លៀវឆ្លាស​ក្នុង​បច្ច​យា​ការ កន្លង​ផុត​នូវ​ឱឃៈ​ទាំង ៤ ហើយ​បាន​នូវ​ភាព​នៃ​ខ្លួន​ជា​ព្រះអរហន្ត។ ខ្ញុំ​ជា​ស្រី​ស្ទាត់​ក្នុង​ឫទ្ធិ​ផង ក្នុង​ទិព្វសោត​ធាតុ​ផង ជា​អ្នក​ស្ទាត់​ក្នុង​ចេ​តោ​បរិ​យញ្ញា​ណផង។
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637643945468215097
ទៅកាន់ទំព័រ៖