ព្រះត្រៃបិដក ភាគ ៧៦

កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​គាស់រំលើង​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់ផ្ដាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ជា​បុគ្គល​ប្រសើរ វិជ្ជា ៣ ខ្ញុំ​បានសម្រេច​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ខេមា​ភិក្ខុនី​មាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ខេមា​ថេ​រិយា​បទាន។


ឧប្បល​វណ្ណា​ថេ​រិយា​បទាន ទី៩


 [១៩] ឧប្បល​វណ្ណា​ភិក្ខុនី ដល់​នូវ​ត្រើយ​នៃ​ឫទ្ធិ បាន​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះ​សាស្ដា ហើយ​ពោល​នូវ​ពាក្យ​នេះ​ថា
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 637643946301808726
ទៅកាន់ទំព័រ៖