ព្រះត្រៃបិដក ភាគ ៧៦

ញាណ​របស់ខ្ញុំ​ម្ចាស់ ដ៏​ទូលាយ​ស្អាត​ក្នុង​អត្ថ ធម៌ និរុត្តិ និង​បដិភាណ តាម​សភាព​របស់​ព្រះពុទ្ធ​ជាម​ហេ​សី។ បពិត្រ​ព្រះ​មហាមុនី ព្រះអង្គ​ធ្លាប់​សម្ដែង​នូវ​សង្រ្គាម ចំពោះ​ព្រះ​ជិនស្រី​ដ៏​ប្រសើរ​ទាំងឡាយ ក្នុង​កាលមុន កិច្ចការ​ដ៏​ក្រៃលែង​ច្រើនយ៉ាង របស់ខ្ញុំ​ម្ចាស់ ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ដល់​ព្រះអង្គ។ បពិត្រ​ព្រះ​មហាមុនី អំពើ​ណា​មាន​ក្នុង​កាលមុន ដែល​ខ្ញុំម្ចាស់​ធ្វើ​ហើយ សូម​ព្រះអង្គ រលឹក​នូវ​អំពើ​ជាកុសល​របស់ខ្ញុំ​ម្ចាស់​នោះ បពិត្រ​ព្រះ​មហា​វីរបុរស បុណ្យ​ដែល​ខ្ញុំម្ចាស់​សន្សំទុក​ហើយ ដើម្បី​ប្រយោជន៍​ដល់​ព្រះអង្គ។ បពិត្រ​ព្រះអង្គ​ជាម​ហា​វីរបុរស ខ្ញុំម្ចាស់​វៀរ (នូវ​អំពើ) ក្នុង​ទី​មិន​គួរ ហើយ​បាន​ទាត់ចោល​នូវ​អា​នា​ចារ ជីវិត​ដ៏​ឧត្ដម ដែល​ខ្ញុំម្ចាស់​លះបង់​ហើយ ដើម្បី​ប្រយោជន៍​ដល់​ព្រះអង្គ។ បពិត្រ​ព្រះ​មហាមុនី ព្រះអង្គ​បាន​ប្រទាន​ជីវិត​ដល់​ខ្ញុំម្ចាស់ អស់ ១០ ពាន់​កោដិ ទាំង​ខ្លួនខ្ញុំ​ម្ចាស់ ដែល​ខ្ញុំម្ចាស់​បាន​លះបង់​ហើយ ដើម្បី​ប្រយោជន៍​ដល់​ព្រះអង្គ។
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 637643947119933753
ទៅកាន់ទំព័រ៖