ព្រះត្រៃបិដក ភាគ ៧៦
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឯកបិណ្ឌបាតទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកបិណ្ឌបាតទាយិកាថេរិយាបទាន។
កដច្ឆុភិក្ខទាយិកាថេរិយាបទាន ទី៧
[៧] កាលព្រះសាស្តា ព្រះនាមតិស្សៈ ទ្រង់ត្រាច់ទៅបិណ្ឌបាត ខ្ញុំបានយកចង្ហាន់មួយវែក ថ្វាយដល់ព្រះពុទ្ធដ៏ប្រសើរ។ ព្រះសម្ពុទ្ធ ព្រះនាមតិស្សៈ ជាសាស្តា ជានាយកដ៏លើសលុបក្នុងលោក ទ្រង់ទទួលហើយ ទ្រង់គង់នៅក្នុងផ្លូវ ទ្រង់ធ្វើអនុមោទនាដល់ខ្ញុំថា
នាងប្រគេនចង្ហាន់មួយវែក នឹងបានទៅកើតក្នុងឋានតាវត្តឹង្ស នឹងបានជាអគ្គមហេសីនៃស្តេចទេវតា ៣៦ ដង។
ID: 637643925119465339
ទៅកាន់ទំព័រ៖