ព្រះត្រៃបិដក ភាគ ៧៦
បានឮថា ព្រះធម្មទិន្នាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ធម្មទិន្នាថេរិយាបទាន។
សកុលាថេរិយាបទាន ទី៤
[២៤] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ព្រះអង្គប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ជាបុរសអាជានេយ្យ ប្រតិបត្តិដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ ដើម្បីសេចក្ដីចម្រើន ដល់សព្វសត្វ ក្នុងមនុស្សលោក ព្រមទាំងទេវលោក។ ព្រះជិនស្រី ទ្រង់ដល់នូវយសដ៏ប្រសើរ មានសិរី ពេញពោរដោយកេរ្តិ៍ឈ្មោះ និងសេចក្ដីសរសើរ ដែលលោកទាំងពួងបូជាហើយ ប្រាកដក្នុងទិសទាំងពួង។ ព្រះអង្គមានសេចក្ដីសង្ស័យឆ្លងហើយ មានសេចក្ដីងឿងឆ្ងល់កន្លងបង់ហើយ មានសេចក្ដីត្រិះរិះក្នុងព្រះទ័យបរិបូណ៌ហើយ ទ្រង់ដល់នូវសម្ពោធិញ្ញាណដ៏ឧត្ដម។
ID: 637643968175566321
ទៅកាន់ទំព័រ៖