ព្រះត្រៃបិដក ភាគ ៧៦

ឥឡូវនេះ មកដល់​បច្ឆិមភព ខ្ញុំ​កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ មានទ្រព្យ និង​ស្រូវ​ច្រើន ជា​ត្រកូល​រីករាយ ដែល​ស្ដេច​រាប់អាន​បូជា​ហើយ។ ខ្ញុំ​បរិបូណ៌​ដោយ​អវយវៈ​គ្រប់យ៉ាង ស្អិតស្អាង​ដោយ​អាភរណៈ​ទាំងពួង ខ្ញុំ​ឈរ​នៅត្រង់​បង្អួច ឃើញ​ព្រះ​សុគត ត្រង់​ប្រទេស​ជាទី​ចូល​ទៅកាន់​បូរី។ ខ្ញុំ​ឃើញ​ព្រះពុទ្ធ​រុងរឿង​ដោយ​យស ដែល​ទេវតា និង​មនុស្ស ធ្វើសក្ការៈ​ហើយ ទ្រង់​បរិបូណ៌​ដោយ​អនុព្យញ្ជនៈ ស្អិតស្អាង​ដោយ​លក្ខណៈ​ទាំងឡាយ។ ខ្ញុំ​មានចិត្ត​អណ្ដែត​ឡើង មានចិត្តល្អ ពេញចិត្ត​នឹង​ផ្នួស អស់​កាល​មិន​យូ​រប៉ន្មាន ក៏បាន​ដល់​ព្រះ​អរហត្ត។ ខ្ញុំ​ជា​អ្នកស្ទាត់ជំនាញ ក្នុង​ឫទ្ធិ​ទាំងឡាយ ជា​អ្នកធ្វើ​តាម​សាសនា​នៃ​ព្រះ​សាស្ដា ដឹង​នូវ​ចិត្ត​នៃ​បុគ្គល​ដទៃ ដោយ​សោត​ធាតុ​ដ៏​ជា​ទិព្វ។ ខ្ញុំ​ដឹង​នូវ​បុព្វេ​និវាស​ញ្ញាណ ទិព្វចក្ខុ ខ្ញុំ​បាន​ជម្រះ​ហើយ ខ្ញុំ​បាន​ញ៉ាំង​អាសវៈ​ទាំងពួង​ឲ្យអស់​ហើយ ជា​អ្នក​បរិសុទ្ធ​ស្អាត មិន​មានមន្ទិល​ឡើយ។
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 637643969151967431
ទៅកាន់ទំព័រ៖