ព្រះត្រៃបិដក ភាគ ៧៦

 បានឮ​ថា ព្រះ​សកុ​លា​ភិក្ខុនី​មាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សកុ​លា​ថេ​រិយា​បទាន។


នន្ទា​ថេ​រិយា​បទាន ទី៥


 [២៥] ព្រះ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង ព្រះអង្គ​ជានា​យក ទ្រង់​កើតឡើង​ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ។ ព្រះពុទ្ធ​ទ្រង់​ទូន្មាន​សត្វលោក ញ៉ាំង​សត្វលោក​ឲ្យដឹង​ច្បាស់ ចម្លង​សត្វ​ទាំងពួង ឈ្លាសវៃ​ក្នុង​ទេសនា ទ្រង់​ញ៉ាំង​ប្រជុំជន​ជាច្រើន ឲ្យ​ឆ្លង​ហើយ។ ព្រះអង្គ​ជា​អ្នក​អនុគ្រោះ ប្រកបដោយ​ករុណា ស្វែងរក​នូវ​ប្រយោជន៍​ដល់​សត្វ​ទាំងពួង ទ្រង់​ញ៉ាំង​តិរ្ថិយ​ទាំងពួង​ដែល​មកដល់​ហើយ ឲ្យ​តាំងនៅ​ក្នុង​សីល ៥។
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 637643969641496238
ទៅកាន់ទំព័រ៖