ព្រះត្រៃបិដក ភាគ ៧៦
បានឮថា ព្រះយសោធរាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ចំពោះព្រះភក្រ្ដនៃព្រះមានព្រះភាគ ដោយប្រការដូច្នេះ។
ចប់ យសោធរាថេរិយាបទាន។
ទសសហស្សថេរីនមបទាន ទី៩
[២៩] ក្នុងកប្បទី ៤ អសង្ខេយ្យ និងមួយសែន ព្រះជិនស្រី ព្រះនាមទីបង្ករ ជាលោកនាយក ទ្រង់កើតឡើង។ ព្រះពុទ្ធព្រះនាមទីបង្ករ ជាមហាវីរបុរស ទ្រង់ព្យាករនូវសុមេធតាបសផង នាងសុមិត្តាផង ដែលរួមសុខទុក្ខជាមួយគ្នា។ ព្រះមហាមុនី ព្រះអង្គឃើញមនុស្សលោក ព្រមទាំងទេវលោក ទាំងទ្រង់ស្ដេចទៅកាន់មនុស្សលោក ព្រមទាំងទេវលោក ហើយចូលមកកាន់ទីប្រជុំនៃយើងខ្ញុំ ដែលកំពុងសរសើរជនទាំងនោះ។ ប្ដីទាំងអស់របស់យើងខ្ញុំ មានក្នុងទីសមាគមជាអនាគត ប្រពន្ធទាំងអស់របស់ព្រះអង្គ ជាទីពេញព្រះទ័យនៃព្រះអង្គ ជាអ្នកពោលពាក្យជាទីស្រឡាញ់។
ID: 637643979206980305
ទៅកាន់ទំព័រ៖