ព្រះត្រៃបិដក ភាគ ៧៦

 បានឮ​ថា ព្រះភិក្ខុ​នីមួយ​ម៉ឺន​រូប មាន​ព្រះនាង​យសោធរា​ភិក្ខុនី​ជា​ប្រធាន​មាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ចំពោះ​ព្រះ​ភ័ក្រ្ត​ព្រះមានព្រះភាគ ដោយ​ប្រការ​ដូច្នេះ។

ចប់ ទសសហស្ស​ថេ​រី​នម​បទាន។


អដ្ឋារស​ថេ​រី​សហស្សា​នម​បទាន ទី១០


 [៣០] ភិក្ខុនី ១៨ ពាន់ មាន​នាង​យសោធរា​ជា​ប្រធាន ដែល​កើត​ក្នុង​ត្រកូល​សាក្យៈ បាន​នាំគ្នា​ចូល​ទៅ​គាល់​ព្រះសម្ពុទ្ធ។ ភិក្ខុនី​ទាំង ១៨ ពាន់​នោះ សឹង​មាន​ឫទ្ធិ​ច្រើន នាំគ្នា​ចូល​ទៅ​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះ​មុនី ក្រាបទូល​តាម​សមគួរ​ដល់​កម្លាំង​ថា បពិត្រ​ព្រះ​មហាមុនី ជាតិ ជរា ព្យាធិ និង​មរណៈ (នៃ​យើងខ្ញុំ) អស់ហើយ បពិត្រ​ព្រះអង្គ​ជានា​យក យើងខ្ញុំ​ទាំងឡាយ នឹង​ទៅកាន់​ព្រះនិព្វាន​ឈ្មោះ​អមតៈ ដែល​មិន​មាន​អាសវៈ ជា​ផ្លូវ​ដ៏​ស្ងប់​រម្ងាប់។ បពិត្រ​ព្រះ​មហាមុនី កាលពីដើម ពួក​ភិក្ខុនី​ទាំងអស់ មាន​សេចក្ដី​ភ្លាំងភ្លាត់ ពួក​ភិក្ខុនី​ដឹង​ច្បាស់​នូវ​កំហុស បពិត្រ​ព្រះអង្គ​ជានា​យក សូម​ព្រះអង្គ​អត់ទោស​ដល់​យើងខ្ញុំ។
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 637643979933386553
ទៅកាន់ទំព័រ៖