ព្រះត្រៃបិដក ភាគ ៧៦

ខត្តិយ​កញ្ញា​វគ្គ ទី៤
អដ្ឋារស​សហស្ស​ខត្តិយ​កញ្ញា​ថេ​រី​នម​បទាន ទី១


 [៣១] បពិត្រ​ព្រះ​មហាមុនី យើងខ្ញុំ​សូម​ក្រាបទូល​ថា ភព​ទាំងពួង​នៃ​យើងខ្ញុំ​អស់ហើយ តំណ​នៃ​ភព យើងខ្ញុំ​បាន​ដោះចេញ​ហើយ អាសវៈ​ទាំងពួង​របស់​យើងខ្ញុំ​មិន​មាន​ឡើយ។ បពិត្រ​ព្រះ​មហាមុនី កុសល​ណាមួយ ដែល​យើងខ្ញុំ​បរិកម្ម​ហើយ ទាំង​ប្រាថ្នា​ដោយ​ប្រពៃ​ហើយ គ្រឿង​ប្រើប្រាស់ យើងខ្ញុំ​បាន​ឲ្យហើយ ដើម្បី​ប្រយោជន៍​ព្រះអង្គ។ បពិត្រ​ព្រះ​មហាមុនី គ្រឿង​ប្រើប្រាស់ យើងខ្ញុំ​បាន​ឲ្យហើយ ដល់​ព្រះពុទ្ធ ព្រះ​បច្ចេកពុទ្ធ និង​សាវ័ក​ទាំងឡាយ បាន​ប្រាថ្នា​ហើយ ដើម្បី​ប្រយោជន៍​នៃ​ព្រះអង្គ។ បពិត្រ​ព្រះ​មហាមុនី កម្ម​ខ្ពស់ និង​ទាប យើងខ្ញុំ​បាន​តម្កល់ទុក ដើម្បី​ពួក​ភិក្ខុ​ដោយ​ប្រពៃ ការ​បរិកម្ម​ក្នុង​ត្រកូល​ដ៏​ខ្ពស់ យើងខ្ញុំ​បាន​ធ្វើរួចហើយ។ នាង​ខត្តិយ​កញ្ញា​ទាំងឡាយ ជា​អ្នក​បរិបូណ៌​ដោយ​កម្ម ត្រូវ​កុសល​មូល​នោះ​ឯង​មក​ដាស់តឿន ហើយ​កន្លង​នូវ​ធម៌​របស់​មនុស្ស បាន​មក​កើត​ក្នុង​ខត្តិយ​ត្រកូល។
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637643982851042859
ទៅកាន់ទំព័រ៖