ព្រះត្រៃបិដក ភាគ ៧៦

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ យើងខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ យើងខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ខត្តិយ​កញ្ញា​ភិក្ខុនី ចំនួន ១៨.០០០ រូប មាន​ព្រះនាង​យសោធរា​ភិក្ខុនី ជា​ប្រធាន បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ចំ​ពោះ​ព្រះ​ភក្រ្ដព្រះមានព្រះភាគ ដោយ​ប្រការ​ដូច្នេះ។

ចប់ អដ្ឋារស​សហស្ស​ខត្តិយ​កញ្ញា​ថេ​រី​នម​បទាន។


ចតុរា​សី​តិ​សហស្ស​ព្រាហ្មណ​កញ្ញា​ថេ​រី​នម​បទាន ទី២


 [៣២] បពិត្រ​ព្រះ​មហាមុនី ភិក្ខុនី ៨៤.០០០ កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ មាន​ជើងដៃ​ទន់ល្វន់ ក្នុង​បុរី​នៃ​ព្រះអង្គ។ បពិត្រ​ព្រះ​មហាមុនី ពួក​ស្រ្ដី​កើត​ក្នុង​វេស្សត្រកូល និង​សុ​ទ្រ​ត្រកូល ពួក​ទេវតា ពួក​នាគ ពួក​កិន្នរ ពួក​នាងកញ្ញា​ដ៏​ច្រើន ទាំង ៤ ទ្វីប ក្នុង​បុរី​របស់​ព្រះអង្គ។ ពួក​ស្រី​ខ្លះ ក៏បាន​បួស ពួក​ទេវតា​ច្រើន ពួក​កិន្នរ និង​ពួក​នាគ​ដែល​ជា​អ្នក​ឃើញ​ធម៌​ទាំងពួង​ហើយ គង់​នឹង​បាន​ត្រាស់​ដឹង​ក្នុង​អនាគតកាល។
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 637643983419949011
ទៅកាន់ទំព័រ៖