ព្រះត្រៃបិដក ភាគ ៧៦

សេលា​ថេ​រិយា​បទាន ទី១០


 [៤០] ព្រះ​ជិនស្រី ព្រះនាម​កស្សប មានផៅ​ពង្ស​ប្រសើរ ទ្រង់​មានយស​ធំ ប្រសើរ​ជាង​អ្នកប្រាជ្ញ​ទាំងឡាយ ទ្រង់​កើតឡើង ក្នុង​ភទ្ទកប្ប​នេះ។ ខ្ញុំ​កើត​ក្នុង​ត្រកូល​នៃ​ឧបាសក ក្នុង​ក្រុង​សាវត្ថី ជា​បុរី​ដ៏​ប្រសើរ ជា​អ្នក​ខ្វល់ខ្វាយ បានឃើញ​ព្រះ​ជិនស្រី​ដ៏​ប្រសើរ​នោះ​ផង បាន​ស្តាប់​នូវ​ទេសនា​ផង។ ខ្ញុំ​ដល់​នូវ​ព្រះពុទ្ធ ទ្រង់​មាន​សេចក្តី​ព្យាយាម​នោះ ជាទី​ពឹង​ផង សមាទាន​នូវ​សីល​ទាំងឡាយ​ផង ជួនកាល ព្រះពុទ្ធ​មាន​ព្យាយាម​ធំ​នោះ ប្រសើរ​ជាង​ពួក​ជន ទ្រង់​ប្រកាស​នូវ​អភិ​សម្ភោ​ធិ​ញ្ញាណ​របស់​ព្រះអង្គ ក្នុង​ទីប្រជុំ​មហាជន ក្នុង​សច្ចៈ​ទាំងឡាយ មានទុក្ខ​សច្ច​ជាដើម ជា​ធម៌​ដែល​ព្រះអង្គ មិនធ្លាប់​ឮក្នុង​កាលមុន។ ចក្ខុ​ក្តី ញាណ​ក្តី បញ្ញា​ក្តី វិជ្ជា​ក្តី ពន្លឺ​ក្តី កើតមាន​ដល់​ខ្ញុំ បពិត្រ​ភិក្ខុ​ទាំងឡាយ ខ្ញុំ​បាន​ស្តាប់ បាន​រៀន​នូវ​រឿង​នោះ ហើយ​សាកសួរ។ ដោយ​កុសលកម្ម​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​ការ​តម្កល់​នូវ​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​នៃ​មនុស្ស ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស។
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637643993445730665
ទៅកាន់ទំព័រ៖